បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmigal អាចនឹងត្រូវបានដកតំណែងចេញ និងជំនួសវិញក្នុងពេលឆាប់ៗនេះ។
ប្រភពដដែលបានអះអាងទៀតថា លោក Shmigal ដែលបានរក្សាតំណែងរបស់គាត់យូរជាង នាយករដ្ឋមន្ត្រីណាទាំងអស់ ក្នុងសម័យកាលសង្គ្រាមនេះត្រូវបានគេរាយការណ៍ថា មិនសូវទទួលបានការពេញចិត្តពេញថ្លើម ពីសំណាក់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ទៀតឡើយ។
ប្រភពបានបន្តអះអាងថា ជាទូទៅមេដឹកនាំអ៊ុយក្រែនលោក Zelensky គឺមិនចូលចិត្តមនុស្សដែល មិនបង្ហាញថាមពលដល់គាត់ ឬអ្នកដែលបរាជ័យក្នុងការ ចាប់អារម្មណ៍ការដឹកនាំរបស់គាត់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ដែរថា ការទម្លាក់ចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី អាចនឹងធ្វើឡើងដោយអាច ជាប់ពាក់ព័ន្ធនឹងភាពតានតឹងរវាងទីក្រុងគៀវ និងលោកខាងលិចជុំវិញកំណែទម្រង់ ប្រឆាំងអំពើពុករលួយផងដែរ។
គេសង្កេតឃើញថា ការពិតដែលថាអ្នកគាំទ្រលោកខាងលិច របស់អ៊ុយក្រែន នៅពេលដែលពួកកេចង់បានអ្វីមួយ ឥតឈប់ឈរហើយទាមទារអ្វីមួយជារឿយៗ នោះមានន័យថាវាគឺជាប្រភពនៃ ការខឹងសម្បារសម្រាប់ Zelensky និងរង្វង់ថ្នាក់ដឹកនាំខាងក្នុងរបស់គាត់ ៕
ប្រែសម្រួល៖ ស៊ុន លី