បច្ចេកវិទ្យា

ក្រុមហ៊ុនអ្នកផលិតឡានអគ្គិសនីវៀតណាម ​VinFast ពន្យាពេលដំណើរការរោងចក្រ នៅអាមេរិកដល់ឆ្នាំ២០២៨

xinhua

VinFast ដែលជាក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីវៀតណាម ដ៏ល្បីល្បាញក្នុងសប្តាហ៍នេះបាន ប្រកាសហើយថានឹងពន្យាពេលក្នុងការដំណើរការ រោងចក្រតម្លៃ៤ពាន់លានដុល្លាររបស់ខ្លួននៅក្នុងប្រទេសអាមេរិក។

តាមផែនការរោងចក្រផលិតឡានអគ្គិសនី VinFast នឹងត្រូវបើកដំណើរការនៅឆ្នាំ២០២៥ខាងមុខនេះប៉ុន្តែដោយសារស្ថានភាពទីផ្សារមិនទាន ច្បាស់លាស់ទើបធ្វើឲ្យក្រុមហ៊ុនបានសម្រេចចិត្តពន្យាពេល ដំណើរការដល់ទៅឆ្នាំ២០២៨ជំនួសវិញ។

បន្ថែមពីនោះក្រុមហ៊ុនក៏នឹងកាត់បន្ថយការ ប្រគល់រថយន្តសរុបក្នុងឆ្នាំនេះពីផែនការចាស់១០ម៉ឺនគ្រឿង មកត្រឹមតែ៨ម៉ឺនគ្រឿងប៉ុណ្ណោះប៉ុន្តែជឿជាក់ថាតួលេខ នៃការលក់របស់ខ្លួនឹងបន្តកើនឡើងខ្លាំង ធៀបទៅនឹងតួលេខកាលពីឆ្នាំចាស់នៅឡើយ។

គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០២២ក្រុមហ៊ុន VinFast ធ្លាប់បានប្រកាសថានឹងចាប់ផ្តើមសាង សង់រោងចក្រដ៏ធំនិងដំបូងបំផុតនៅក្នុងប្រទេសអាមេរិក ជាមួយនឹងទុនវិនិយោគ៤ពាន់លានដុល្លារ។

រោងចក្រនេះអាចមានសមត្ថភាពក្នុង ការផលិតរថយន្តសរុបដល់ទៅ១៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំហើយអាចទាញយកផលប្រយោជន៍ ជាច្រើនពីគោលការណ៍លើកទឹកចិត្តឡានអគ្គិសនី ពីសំណាក់រដ្ឋាភិបាលរបស់លោក Joe Biden៕

ប្រែសម្រួល៖ស៊ុនលី

To Top