ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ អញ្ជើញសម្ពោធអគារថ្មី របស់នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី របស់នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា អគារថ្មីនេះ សាងសង់ឡើងសម្រាប់រក្សាទុករថយន្តនាំក្បួន ម៉ូតូស ហែរអមការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងជាការិយាល័យបម្រើការងាររបស់កងកម្លាំងនគរបាលជាតិនៃនាយកដ្ឋានអង្គរក្សដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានបណ្តោយ ១០៨ម៉ែត្រ ទទឹង១៦ម៉ែត្រ និងកម្ពស់ ៩,២ម៉ែត្រ៕

To Top