ព័ត៌មានអន្តរជាតិ

ស្វែងយល់ ពីវិធីសាស្រ្ត កំណែទម្រង់ និងបើកទូលាយ របស់ចិន ក្នុងយុគសម័យថ្មី ៖ ភាគីទី ៤ ទទួលយកនិង រួមបញ្ចូលជាមួយគ្នា

ខែមេសាឆ្នាំ២០១៨ សន្និបាតអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសហៃណាន បានប្រារព្ធធ្វើនៅក្រុងហៃខូវ ទីរួមខេត្តហៃណាន។ លោក Xi Jinping មេដឹកនាំកំពូលចិន បានប្រកាសយ៉ាងម៉ឺងម៉ាត់ ពីការគាំទ្រខេត្តហៃណាន កសាងតំបន់ពិសោធន៍ពាណិជ្ជកម្មសេរី នៅកោះទាំងមូល។ ម៉្លោះហើយ ខេត្តហៃណាក៏បានក្លាយទៅជាគំរូថ្មី នៃការដែលភ្ជាប់កំណែទម្រង់ ជាមួយការបើកទូលាយ ។

ការបើកទូលាយ និងកំណែទម្រង់គឺកើតឡើងជាមួយគ្នានិងជំរុញគ្នាទៅវិញ ទៅមក ។ លោក Xi Jinping បានលើកឡើងថា ជំរុញកំណែទម្រង់ តាមរយៈការបើកទូលាយ និងការអភិវឌ្ឍ ជាវិធីសាស្រ្តដ៏សំខាន់ សម្រាប់ ឱ្យការអភិវឌ្ឍ របស់ប្រទេសចិន ទទួលបានសមិទ្ធផលថ្មី ឥតឈប់ឈរ។ លោកបានគូសបញ្ជាក់ សាចុះសាឡើងថា ការបើកទូលាយនាំមក នូវការរីកចម្រើន ហើយការបិទខ្ទប់ប្រាកដជា នឹងនាំមកនូវភាពអន់ថយ ។

ក្នុងនាមជាអរិយធម៌តែមួយគត់ក្នុងលោក ដែលអភិវឌ្ឍរហូតដល់បច្ចុប្បនុ្ន តាមទម្រង់ប្រទេសជាតិ អរិយធម៌ចិន បានទទួលយក និងរួមបញ្ចូលគ្នា ជាមួយអរិយធម៌ផ្សេងៗលើសាកលលោក ។ ការទទួលយកនិងរួមបញ្ចូលគ្នា ជាមួយអរិយធម៌ផ្សេងៗ គឺជាពុទ្ធិចិនតាំងពីបុរាណ កាលដល់បច្ចុប្បន្នកាល។ ពុទ្ធិបុរាណបែបនេះ បានបង្កើតជា ទឹកចិត្តធំទូលាយរបស់ប្រជាជនចិន។ ពីការបើកទូលាយដែលចាប់ផ្តើមកាលពីឆ្នាំ ១៩៧៨ រហូតដល់ការបើកទូលាយ គ្រប់ជ្រុង ជ្រោយក្នុងយុគសម័យថ្មី សុទ្ធតែបានបង្ហាញពីកម្លាំង អនុវត្តជាក់ស្តែងដ៏មហិមា នៃទឹកចិត្តធំទូលាយ ដែលទទួលយកនិងរួមបញ្ចូលគ្នា ជាមួយអរិយធ៌ម៌ផ្សេងៗ ។

សមាជិកបក្សកុម្មុយនីស្តចិន ដែលមានលោក Deng Xiaoping ជាតំណាងបានប្រែកា្លយទឹកចិត្ត ធំទូលាយបែបនេះ ជាគំនិតអភិបាលកិច្ច ស្តីពីការបើកទូលាយ ចំពោះបរទេស ហើយបានកំណត់វាជាគោល នយោបាយជាតិ ជាមូលដ្ឋាន មួយរបស់ចិន ។ ក្រោយពីការអនុវត្តជាក់ស្តែងអស់ រយៈពេលជាង ៣០ឆ្នាំ ការបើកទូលាយ ចំពោះបរទេសរបស់ចិនទទួលបានសមិទ្ធផល ដែលពិភពលោកត់សម្គាល់ ។

តាំងពីឆ្នាំ ២០១២ មក លោក Xi Jinping បានបន្តវេន នូវទឹកចិត្តធំទូលាយបែបនេះ ដោយលើកឡើង នូវគំនិតច្នៃប្រឌិតថ្មី ស្តីពីការអភិវឌ្ឍ តាមរយៈការបើកទូលាយ ។ លោកបានចង្អុលបង្ហាញថា ការបើកទូលាយចំពោះបរទេស របស់ចិន គឺគ្រប់ជ្រុងជ្រោយនិងគ្រប់វិស័យ ត្រូវជំរុញឱ្យបង្កើតជានិម្មាបនកម្មថ្មី នៃការបើកទូលាយដោយគ្រប់ជ្រុងជ្រោយ ។

ការកសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចបែបបើកទូលាយ ជាការអនុវត្តមួយ ដែលប្រកប ដោយលក្ខណៈបង្កើតថ្មី ក្នុងចំណោមគំនិតស្តីពីការអភិវឌ្ឍតាមរយៈការ បើកទូលាយ របស់លោក Xi Jinping ។ លោកបានខិតខំពុះពារឧបសគ្គផ្នែកប្រព័ន្ធ និង យន្តការ ពន្លឿនការកសាងតំបន់ពិសោធន៍ ខាងពាណិជ្ជកម្មសេរីនិងកំពង់ផែ ពាណិជ្ជកម្មសេរី ដើម្បីជំរុញការច្នៃប្រឌិតថ្មីដោយរួមបញ្ចូលគ្នា ខាងប្រព័ន្ធនិងរបប។ តាំងពីឆ្នាំ២០១៣ មក ប្រទេស បានបង្កើតតំបន់ពិសោធន៍ ខាងពាណិជ្ជកម្មសេរីចំនួន ២២ ដោយចែកជា ៦ លើក ដែលបានបង្កើតនិម្មាបនកម្មថ្មី នៃកំណែទម្រង់និងបើកទូលាយ ដែលគ្របដណ្តប់ភាគខាងកើត ខាងលិច ខាងត្បូងនិងខាងជើង របស់ប្រទេសចិន និងគ្រោងផែនការអភិវឌ្ឍន៍នៃតំបន់តាមឆ្នេរសមុទ្រ តំបន់ដីគោកនិងតំបន់តាមព្រំដែន ។
ទឹកចិត្តធំទូលាយ របស់លោក Xi Jinping ក៏បានបង្ហាញតាមរយៈនិម្មាបនកម្មដ៏ មហិមាដែលលើកកម្ពស់ការ បើកទូលាយរបស់ចិនឱ្យរួមចំណែក ដល់ការជំរុញការបើកទូលាយរួមគ្នា របស់ប្រទេសនានាលើពិភពលោក ។ លោកបានថ្លែងថា ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតឆា្ងយពីពិភពលោកនោះទេ ហើយវិបុលភាពរបស់ពិភពលោក ក៏ត្រូវការចិនផងដែរ ។

តាំងពីចូលយុគ សម័យថ្មីមក ប្រទេសចិនបានចូលរួមយ៉ាងសកម្ម នូវអភិបាលកិច្ចសេដ្ឋកិច្ចសកល ដើម្បីជំរុញឱ្យបង្កើត ជាកម្លាំងរួម នៃការបើកទូលាយ រួមជាសកល ។ ពោលគឺគាំពារយ៉ាងមុតមាំ នូវប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ជំរុញសេរីភាពនិងកិច្ចសម្រួលខាងពាណិជ្ជកម្ម ប្រឆាំងយ៉ាងដាច់ខាត ចំពោះឯកតោភាគី និងការគាំពារនិយម, ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ក្នុងតំបន់និងអនុតំបន់ ចូលរួមយន្តការ សហប្រតិបត្តិការក្នុងតំបន់ ដូចជាអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការ សហប្រតិបត្តិការសៀងហៃ ជាដើម ជំរុញឱ្យកិច្ចសហប្រតិបត្តិការ ក្នុងអនុតំបន់ ដូចជាកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្ជា ដើមមានភាពស៊ីជម្រៅ ឥតឈប់ឈរ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងវិស័យ សេដ្ឋកិច្ចឌីជីថល។ល ។

តាំងពីចូលយុគសម័យថ្មីមក គំនិតផ្តួចផ្តើមស្តីពីកិច្ច សហប្រតិបត្តិការសំខាន់ ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលលើកឡើងដោយលោក Xi Jinping បានពង្រីក ចំណុចប្រសព្ធនៃផលប្រយោជន៍ របស់បណ្តាប្រទេសនានា លើពិភពលោក។ ពោលគឺ ប្រទេសចំនួនជាង ១៥០ និងអង្គការអន្តរជាតិ ចំនួនជាង ៣០ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ជាមួយចិន, គម្រោងសហប្រតិបត្តិការចំនួនជាង ៣០០០ គម្រោងបានបង្កើត ឱកាសការងារចំនួន ៤២ ម៉ឺននាក់ ដល់ប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ធ្វើឱ្យមនុស្សចំនួន ៤ លាននាក់ចេញផុត ពីភាពក្រីក្រ, បានបង្កើតវេទិកា ពាណិជ្ជកម្មនិង វិនិយោគសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ជាបន្តបន្តាប់ ក៏ដូចជាបានរៀបចំពិព័រណ៍ មានលក្ខណៈតំបន់មួយ ចំនួន ដូចជាពិព័រណ៍នាំចេញនាំចូលអន្តរជាតិចិន ពិព័រណ៍ផលិតផល នាំចេញនាំចូលចិន(ក្វាំងចូវ) និងពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មជាដើម ។

លោក Xi Jinping បានលើកឡើងថា ការបើកទូលាយជាកម្លាំងចលករ ដ៏សំខាន់សម្រាប់ការរីកចម្រើននៃអរិយធម៌មនុស្សជាតិ និងជាផ្លូវឆ្លងកាត់ដ៏ចាំបាច់ សម្រាប់វិបុលភាព និងវឌ្ឍនភាពពិភពលោក។ មានបទវិភាគ បានអះអាងថា និម្មាបនកម្មថ្មីដែលពិភពលោក ទាំងមូលធ្វើកិច្ចសហប្រតិបត្តិ ឈ្នះ-ឈ្នះ ដែលដឹកនាំនិង ត្រួសត្រាយ ដោយលោក Xi Jinping សម្រេចបាននូវការផ្លាស់ប្តូរ ជាប្រវត្តិសាស្ត្រ របស់បក្ស កុម្មុយនីស្តចិន ដែលប្តូរពីការ ដឹកនាំការបើកទូលាយ របស់ចិន ទៅជាការជំរុញ ឱ្យបណ្តាប្រទេសនានា លើពិភពលោករួមគ្នាបើកទូលាយ ដែលបានបំពេញបន្ថែម ភាពរស់រវើកសម្រាប់ការ អភិវឌ្ឍនៃពិភពលោកទាំងមូល ៕

To Top