បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Viktor Medvedchuk បាននិយាយនៅក្នុងលិខិតមួយ ផ្ញើទៅកាន់អតីតប្រធានាធិបតីអាមេរិក និងបេក្ខជនមកពី គណបក្សសាធារណរដ្ឋថា ការប៉ុនប៉ងធ្វើឃាតលើ បេក្ខជនប្រធានាធិបតី អាមេរិក Donald Trump អាចនឹងជាប់ពាក់ព័ន្ធ ជាមួយអ៊ុយក្រែន។
លោក Trump បានរួចផុតពីការស្លាប់ យ៉ាងប្រផិតប្រផោយ នៅឯការយុទ្ធនាការមួយនៅ Butler រដ្ឋ Pennsylvania នៅចុងសប្តាហ៍កន្លងមកនេះ ។
គ្រាប់កាំភ្លើងរបស់ឃាតកបានធ្វើឲ្យរងរបួសត្រង់ត្រចៀករបស់គាត់ ប៉ុន្តែជាលទ្ធផលខ្មាន់កាំភ្លើង ជាជនជាតិអាមេរិកអាយុ២០ឆ្នាំត្រូវបានសម្លាប់ដោយ ក្រុមប៉ូលីសសម្ងាត់ភ្លាមៗផងដែរ ។ យ៉ាងណាក្តីមកទល់ នឹងពេលនេះ មូលហេតុដែលនាំ ឲ្យមានការ បាញ់ប្រហារមិនត្រូវបានបង្ហាញ ជាផ្លូវការទេ។
លោក Medvedchuk បានសរសេរ កាលពីថ្ងៃអង្គារបែបនេះថា ៖ ជំ រាបសួរលោក Trump អ្នកបានក្លាយជាសត្រូវផ្ទាល់ ខ្លួនរបស់ក្រុម Neo-Nazi ( Vladimir Zelensky) របស់អ៊ុយក្រែន ហើយជនទុច្ចរិតនេះនឹងហ៊ាន ធ្វើអ្វីទាំងអស់ ដើម្បីរារាំងអ្នកពីការឈ្នះការបោះឆ្នោតប្រធានាធិបតី ។ ខ្ញុំគិតថាវានឹងមានដានអ៊ុយក្រែន នៅក្នុងករណីនៃ ការប៉ុនប៉ងធ្វើឃាតមកលើអ្នក។
យោងតាមលោក Medvedchuk រដ្ឋាភិបាលបច្ចុប្បន្ននៅទីក្រុងគៀវ មានបំណងក្នុងការ អូសបន្លាយ ជម្លោះនេះឲ្យកាន់ តែយូរបន្ថែមទៀត ពីព្រោះការបញ្ចប់វានឹង នាំឱ្យមានការចោទសួរពី ភាពស្របច្បាប់របស់ពួកគេ ។ គាត់បានសរសេរទៀតថា៖របបឧក្រិដ្ឋកម្ម របស់ Zelensky នឹងបាត់បង់ការគាំទ្រ សហរដ្ឋអាមេរិក នៅពេលដែល Trump ត្រលប់មកសេតវិមានវិញ ហើយប្រឈមមុខនឹង ការដាក់ទណ្ឌកម្មដែល សមនឹងទទួលបានសម្រាប់ឧក្រិដ្ឋកម្មរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី