ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក៖ សហរដ្ឋអាមេរិក គួរតែដោះស្រាយវិបត្តិផ្ទៃក្នុង នៃការប្រើប្រាស់គ្រឿងញៀន


ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថាសហរដ្ឋអាមេរិកគួរតែដោះស្រាយជាមួយនឹង “វិបត្តិផ្ទៃក្នុង” នៃការប្រើប្រាស់គ្រឿងញៀន ដោយហៅវាថាជាបញ្ហាធំបំផុតរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក Lopez Obrador បានគូសបញ្ជាក់ពីការពិតដែលថា
យុវជនរាប់ម៉ឺននាក់បានស្លាប់ ដោយសារការប្រើប្រាស់ថ្នាំលើសកម្រិតក្នុងមួយឆ្នាំៗ នៅក្នុងសហរដ្ឋអាមេរិក។

លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មាននៅវិមានជាតិថា “ពួកគេមានបញ្ហាធ្ងន់ធ្ងរវាគឺជាបញ្ហាចម្បងរបស់សហរដ្ឋអាមេរិក ដែលការប្រើប្រាស់គ្រឿងញៀន ជាមួយនឹងមនុស្សវ័យក្មេងចំនួន ១០ម៉ឺននាក់បានស្លាប់ជារៀងរាល់ឆ្នាំ” ។

លោក​បាន​បន្ថែម​ថា “ទុក​ឲ្យ​ពួកគេ​ស្វែងរក​ចម្លើយ​ចំពោះ​រឿង​នោះ កុំ​ឲ្យ​ពួកគេ​មើល​ទៅ​ខាង​ត្បូង​ទៀត​” ដែលជាការផ្ដោតសំខាន់របស់អាមេរិក លើបញ្ហាជនចំណាកស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការលើកឡើងរបស់លោក គឺឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីអនុសញ្ញាជាតិសាធារណៈរដ្ឋនៅសហរដ្ឋអាមេរិកដែលជនចំណាកស្រុកត្រូវបាន ស្តីបន្ទោសចំពោះការជួញដូរគ្រឿងញៀន និងបញ្ហាផ្សេងៗ ទៀត។

លោកបានចោទជាសំណួរថា “ជំនួសឱ្យការស្តីបន្ទោសជនចំណាកស្រុក ហេតុអ្វីបានជាមិនពិនិត្យឡើងវិញនូវវិបត្តិផ្ទៃក្នុងនៅសហរដ្ឋអាមេរិក?”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top