ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ប្រាប់ក្រុមអ្នកប្រជាធិបតេយ្យ ជាលក្ខណៈឯកជនថា ភាគរយឈ្នះរបស់លោក Joe Biden គឺតិចណាស់

AFP

បរទេស ៖ កាសែត Washington Post បានរាយការណ៍ថា អតីតប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រាប់ក្រុមអ្នកប្រជាធិបតេយ្យ ជាលក្ខណៈឯកជនថា ផ្លូវរបស់ប្រធានាធិបតី Joe Biden ក្នុងការជាប់ឆ្នោតឡើងវិញ បាន គឺ “ថយចុះយ៉ាងខ្លាំង” ហើយថា បុរសវ័យ ៨១ឆ្នាំរូបនេះ គួរតែ “ពិចារណាយ៉ាងម៉ត់ចត់” អំពីការបញ្ចប់យុទ្ធនាការរបស់លោក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា   ចំពេលមានកិច្ចខិតខំប្រឹងប្រែង ទូទាំងបក្ស ដើម្បីបញ្ចុះបញ្ចូលលោក Biden ឱ្យចុះចេញពីការប្រណាំងប្រជែងនេះ លោកអូបាម៉ាបានស្ថិតនៅភាគីខាងក្រៅ ។ ក្រៅពីការបង្ហោះសារគាំទ្រ នៅពេលដែលប្រធានាធិបតី បានជជែកដេញដោល ជាមួយលោក Donald Trump កាលពីខែមុន លោក អូបាម៉ា មិនបានថ្លឹងថ្លែង លើការធ្លាក់ចុះ នៃការយល់ដឹងរបស់លោក Biden នោះទេ បើទោះបីជាលោកត្រូវ បានគេរាយការណ៍ថា បានជ្រើសរើសមិនបញ្ឈប់មិត្ត របស់គាត់គឺតារាសម្តែង George Clooney ពីការសរសេរកម្មវិធី op-ed អំពាវនាវឱ្យលោក Biden លាលែងពីតំណែងនៅដើមខែនេះ។

ទោះយ៉ាងណាក៏ដោយ ជាលក្ខណៈឯកជន លោក អូបាម៉ា «បានចូលរួមយ៉ាងស៊ីជម្រៅក្នុងការសន្ទនាអំពីអនាគតនៃយុទ្ធនាការរបស់លោក Biden» នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពពី “មនុស្សជាច្រើនបានសង្ខេបអំពីការគិតរបស់គាត់” ។

បើយោងតាម CNN និង ABC News គឺថា ការសន្ទនាទាំងនេះត្រូវបានគេរាយការណ៍ថា រួមបញ្ចូលអតីតប្រធានសភាលោកស្រី Nancy Pelosi ដែលរួមជាមួយមេដឹកនាំភាគច្រើន នៃព្រឹទ្ធសភាលោក Chuck Schumer បានប្រាប់លោក Biden នៅចុងសប្តាហ៍នេះថា គាត់មិនអាចសង្ឃឹមថា នឹងយកឈ្នះលោក Trump ក្នុងខែវិច្ឆិកាបានទេ ។

កាសែត Post សរសេរថា លោកអូបាម៉ាបាននិយាយទៅកាន់លោក Biden ក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីការជជែកដេញដោលកាលពីខែមុន ខណៈដែលលោក Biden បានទទូចថា លោក “មិនទៅណាទេ” ។ ទោះជាយ៉ាងណាក៏ដោយ លោក Biden បានបន្តថ្លោះធ្លោយក្នុងអំឡុងពេលការបង្ហាញខ្លួនជាបន្តបន្ទាប់ – នៅចំណុចមួយបានហៅអនុប្រធានាធិបតី លោកស្រី Kamala Harris ថាជា “អនុប្រធានាធិបតី Trump” – និង “ការព្រួយបារម្ភរបស់អូបាម៉ា អំពីបេក្ខភាពរបស់ Biden កាន់តែខុសជ្រៅទៅៗ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top