ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំដ៏សំខាន់ម្នាក់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ Mohammed Deifត្រូវបានសម្លាប់ក្នុងអំឡុងពេល វាយប្រហារមួយនៅតំបន់ហ្គាហ្សា

យេរ៉ូសាឡឹម៖ លោក Daniel Hagari  អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែល បានលើកឡើងកាលពីថ្ងៃសុក្រថា
មាន “សញ្ញាកើនឡើង”  ដែលលោក Mohammed Deif ជាមេដឹកនាំដ៏សំខាន់នៃយោធារបស់ក្រុម
ហាម៉ាស់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅតំបន់ហ្គាហ្សា កាលពីមួយសប្តាហ៍មុន ។

លោក Hagari បានប្រាប់សន្និសីទសារព័ត៌មានថា លោក Deif កំពុងអង្គុយក្បែរមេបញ្ជាការកងពលតូច Khan Younis របស់ក្រុមហាម៉ាស់ គឺ លោក Raffa Salameh ក្នុងអំឡុងពេលធ្វើការវាយប្រហារតាមផ្លូវអាកាស ។ លោកបានបញ្ជាក់ថា “Salameh ត្រូវបានសម្លាប់ពិតមែន” ។

លោក Hagari បានឲ្យដឹងថា ”ក្រុមហាម៉ាស់ កំពុងលាក់បាំងជោគវាសនារបស់លោក Dief ប៉ុន្តែយើងនឹងស្វែងរក
និងបង្ហាញពីអ្វីដែលបានកើតឡើងចំពោះរូបគាត់” ។

អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសៅរ៍នៅ Khan Younis បានសម្លាប់ជនជាតិប៉ាឡេស្ទីន តិចបំផុតអស់ចំនួន ៩០នាក់៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top