ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការដែលប្រទេសចិនធ្វើឱ្យ ស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយធ្វើឲ្យពិភពលោក អាចចែករំលែកភាគលាភនៃ ”ឳកាសចិន” កាន់តែច្រើន

កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកក្កដា។ សមិទ្ធផលដ៏សំខាន់បំផុតនៃកិច្ចប្រជុំពេញអង្គលើកនេះ គឺ ពិនិត្យពិភាក្សានិងអនុម័តលើ «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែន ចិន» ដោយបានកំណត់យ៉ាងជាក់លាក់នូវគោលដៅទូទៅតារាងពេលវេលានិងផែនការគោលនៃការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ហើយបានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធ ។ ប្រការនេះបានចង្អុលបង្ហាញទិសដៅសម្រាប់ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនក្នុងដំណើរថ្មី ហើយក៏បានធ្វើឱ្យពិភពលោកមើលឃើញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងឱកាសឈ្នះ-ឈ្នះដែលបានបង្កប់ក្នុងនោះ។

ហេតុអ្វីបានជាត្រូវធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ? បើមើលពីផ្ទៃអន្តរជាតិអាចឃើញថាបច្ចុប្បន្ននេះ ស្ថានការណ៍ភូមិសាស្ត្រខាងនយោបាយមានភាពស្មុគស្មាញ សេដ្ឋកិច្ចសកលបានងើបឡើងវិញដោយកម្លាំងទន់ខ្សោយ ដូច្នេះការធ្វើកំណែទម្រង់គឺជាទង្វើដ៏ចាំបាច់សម្រាប់ឆ្លើយតបនឹងហានិភ័យនិងការសាកល្បងខាងក្រៅ បើមើលពីក្នុងប្រទេសអាចឃើញថាការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនបាននិងកំពុងប្រឈមមុខនឹងទំនាស់និងបញ្ហាដ៏ស្មុគស្មាញជាច្រើន ហើយត្រូវផ្តល់កម្លាំងចលករដ៏ខ្លាំងក្លា និងការធានាខាងប្រព័ន្ធរបបដល់ការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយបើមើលពីពេលអនាគតអាចឃើញថា ស្របពេលដែលការធ្វើបដិវត្តន៍ផ្នែកបច្ចេកវិទ្យានិងកំណែទម្រង់នៃឧស្សាហកម្មជុំថ្មីទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅការអភិវឌ្ឍរបស់ប្រទេសនានាបាននិងកំពុងប្រឈមមុខនឹងឱកាសថ្មី ហើយត្រូវក្តាប់ជាប់កាលានុវត្តភាពតាមរយៈការធ្វើកំណែទម្រង់ជាបន្តបន្ទាប់។

សេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកនេះបានកំណត់យ៉ាងច្បាស់ថា គោលដៅទូទៅនៃការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយ គឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិននិងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ច។ អ្នកវិភាគបានលើកឡើងថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវប្រធានបទស្តីពីការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ វាមិនត្រឹមតែសម្របទៅតាមតម្រូវការអភិវឌ្ឍន៍របស់ប្រជាជនចិនប៉ុណ្ណោះទេថែមទាំងក៏បានស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការរបស់ប្រជាជនពិភពលោកដែលមានការរំពឹងទុកខាងការអភិវឌ្ឍនិងសន្តិភាពផងដែរ។ ដូច្នេះហើយ មាគ៌ានៃការផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ចិនក៏កាន់តែច្បាស់ដែរ។

កិច្ចប្រជុំពេញអង្គលើកនេះបានគូសបញ្ជាក់ថា ការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយត្រូវចាត់ទុកកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចជាការណែនាំ ហើយប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់គឺជាការធានាដ៏សំខាន់នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ វិធានការជាច្រើនដែលលើកឡើងដោយកិច្ចប្រជុំពេញអង្គនេះដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ នឹងនាំមកនូវកម្លាំងរស់រវើកថ្មីដល់ការប្រកបអាជីវកម្មរបស់ទុនបរទេសនៅក្នុងប្រទេសចិន។

ការបើកទូលាយជាសញ្ញាដ៏លេចធ្លោនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការជំរុញកំណែទម្រង់និងការអភិវឌ្ឍតាមរយៈការបើកទូលាយ គឺជាការអនុវត្តដោយជោគជ័យរបស់ប្រទេសចិន ហើយក៏បានផ្តល់ជាទស្សនៈនិងផែនការក្នុងការកសាងសេដ្ឋកិច្ចសកលលោកបែបបើកទូលាយដល់ពិភពលោកផងដែរ។ ពិភពលោកអាចទទួលអារម្មណ៍យ៉ាងច្បាស់ថា ទ្វាររបស់ចិននឹងបើករឹតតែធំទូលាយ ហើយស្វាគមន៍ប្រទេសនានា ទទួលឱកាសអភិវឌ្ឍន៍តាមរយៈ “រថភ្លើងល្បឿនលឿន” នៃការអភិវឌ្ឍរបស់ចិន។

បើមើលឱ្យកាន់តែស៊ីជម្រៅអាចឃើញថា សមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់របស់ប្រទេសចិនក្នុងការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយព្រមនិងការរៀបចំចាត់ចែងចំពោះការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយសុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសណាមួយសម្រេចបាននូវការធ្វើទំនើបកម្ម វាមិនមែនមានតែផ្លូវរូបមន្តរបស់លោកខាងលិចតែមួយគត់ទេ បណ្តាប្រទេសនានាអាចដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយឥតឈប់ឈរបានបន្ថែមជម្រើសរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការដើរឆ្ពោះ ទៅរកការធ្វើទំនើបកម្មរបស់ខ្លួនដែលបានផ្តល់ជាផែនការចិនសម្រាប់មនុស្សជាតិក្នុងការស្វែងរករបបសង្គមកាន់តែ ល្អប្រសើរ។ កំណែទម្រង់និងការបើកទូលាយនឹងមិនបញ្ឈប់ជាដរាប។

ការធ្វើទំនើបកម្មតាមបែបផែនចិនគឺត្រូវបានជំរុញជាបន្តបន្ទាប់ក្នុងដំណើរកំណែទម្រង់និងបើកទូលាយរបស់ខ្លួន ហើយវាក៏មុខជា នឹងត្រួសត្រាយអនាគតដ៏ទូលំទូលាយក្នុងដំណើរកំណែទម្រង់និងបើកទូលាយជាក់ជាមិនខានដើម្បីធ្វើឱ្យពិភពលោកអាចចែករំលែកភាគលាភនៃ ”ឳកាសចិន” កាន់តែច្រើន៕

To Top