ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើរចំនួន ២៣៣នាក់ បង្ខំចិត្តចុះចតបន្ទាន់នៅឯអាកាសយានដ្ឋានអន្តរជាតិ ក្រុងអាតែនប្រទេសក្រិច តែមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ


អាតែន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះ ១គ្រឿងដែលបានដឹកអ្នកដំណើរចំនួន ២៣៣នាក់ នៅលើនោះបានចុះចតជាបន្ទាន់ កាលពីថ្ងៃសុក្រនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងអាតែន។

អ្នកដំណើរ និងនាវិកទាំងអស់មានសុវត្ថិភាព។ យន្តហោះបានចាកចេញពីទីក្រុងឡុងដ៍ឆ្ពោះទៅកាន់ព្រលានយន្តហោះ Chania នៅលើកោះ Crete របស់ប្រទេសក្រិច ហើយត្រូវបានគេរាយការណ៍មានបញ្ហានៅក្នុងប្រព័ន្ធធារាសាស្ត្រ។

យោងតាមអាជ្ញាធរក្រិចបានឲ្យដឹងថា ឧបទ្ទវហេតុនេះគឺមិនជាប់ពាក់ព័ន្ធទៅនឹងការដាច់បច្ចេកវិទ្យាសកលកាលពីថ្ងៃសុក្រ ដែលបានរំខានដល់ប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនក្នុងវិស័យជាច្រើន រួមទាំងអាកាសចរណ៍ផងដែរ ។

អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិអាតែន ប្រឈមមុខនឹងបញ្ហាបន្តិចបន្តួចដោយសារតែការដាច់បច្ចេកវិទ្យា ខណៈដែលជើងហោះហើរយ៉ាងតិចបំផុតចំនួន៨ត្រូវបានពន្យារពេលនៅឯព្រលានយន្តហោះ Heraklion នៅលើកោះ Crete ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top