តូក្យូ៖ ការស្ទង់មតិរបស់ Kyodo News បានបង្ហាញថា ការវាយតម្លៃការគាំទ្រ សម្រាប់គណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រី ជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានកើនឡើង ២,៤ភាគរយដល់ ២៤,៦ ភាគរយ ។
លទ្ធផលនេះមានន័យថា អត្រានៃការគាំទ្រគណៈរដ្ឋមន្ត្រីរបស់លោក គីស៊ីដា នៅតែទាបជាង ៣០ភាគរយរយៈពេល ៩ដងជាប់ៗគ្នាចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ចំពេលមានការមិនពេញចិត្ត ជាបន្តបន្ទាប់របស់សាធារណជន ចំពោះការដឹកនាំ របស់លោក ។
អត្រាមិនគាំទ្រ សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក គីស៊ីដា បានធ្លាក់ចុះមកត្រឹម ៦០ភាគរយធ្លាក់ចុះ ១,៧ភាគរយ ពី ៦២,៤ភាគរយកាលពីខែមិថុនា នេះបើយោងតាមការស្ទង់មតិ តាមទូរស័ព្ទទូទាំងប្រទេស ដែលធ្វើឡើងក្នុង រយៈពេលពីរថ្ងៃចាប់ពីថ្ងៃសៅរ៍។
ទាក់ទងនឹងសំណួរមួយថា តើអ្នកឆ្លើយ សំណួរនឹងយករឿង អាស្រូវមូលនិធិនយោបាយ ដែលបានធ្វើឱ្យគណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុង កាន់អំណាច របស់លោក គីស៊ីដា យកទៅពិចារណា នៅពេលពួកគេបោះឆ្នោត នៅក្នុងការបោះឆ្នោតសកល ខាងមុខនោះ ៧៣,៣ភាគរយ បានឲ្យដឹងថាពួកគេនឹងធ្វើវា។
ប្រឆាំងនឹងភាពមិនពេញនិយម របស់គណបក្ស LDP នេះ ៥១,២ ភាគរយបានឲ្យដឹងថា ពួកគេសង្ឃឹមថាចំនួនអាសនៈសភា ជាន់ទាប ដែលឈ្នះដោយក្រុមចម្រុះ ដែលកំពុងកាន់អំណាច របស់គណបក្ស នៅក្នុងការបោះឆ្នោតសកលបន្ទាប់ នឹងមានចំនួនប្រហាក់ ប្រហែលនឹងអ្នក ដែលឈ្នះដោយគណបក្សប្រឆាំង ៕
ប្រែសម្រួល ឈូក បូរ៉ា