ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ព្យាយាមលុបបំណុល ដែលមានតម្លៃរាប់ សិបពាន់លានដុល្លារ

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន បានប្រកាសថា បានឈានដល់កិច្ចព្រមព្រៀង ជាគោលការណ៍ជាមួយក្រុមវិនិយោគិន បរទេសដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ នូវបំណុលចំនួន២០ពាន់លានដុល្លារ របស់ខ្លួន ខណៈដែលទីក្រុងគៀវ ព្យាយាមរក្សាការចូលទៅកាន់ ទីផ្សារអន្តរជាតិក្នុងការលក់បំណុលទាំងនោះ។

ម្ចាស់បំណុលរួមទាំងក្រុមហ៊ុន ហិរញ្ញវត្ថុយក្ស របស់អាមេរិក BlackRock និង Pimco ក៏ដូចជាអ្នកគ្រប់គ្រងទ្រព្យ សកម្មជនជាតិបារាំង Amundi បានផ្តល់ឱ្យអ៊ុយក្រែន នូវការបង្កកបំណុល រយៈពេល២ឆ្នាំក្នុងខែកុម្ភៈ ឆ្នាំ ២០២២នៅពេលដែលជម្លោះជាមួយរុស្ស៊ីបានផ្ទុះឡើង។

គណៈកម្មាធិការម្ចាស់មូលបត្របំណុល ដែលគ្រប់គ្រង២៥ភាគរយ នៃមូលបត្របំណុល បានយល់ព្រមទទួល យកការខាតបង់ចំនួន៣៧ភាគរយឬត្រូវជា៦៨,៧ពាន់លានដុល្លារ លើតម្លៃបន្ទាប់បន្សំនៃបំណុលរបស់ពួកគេ នេះបើយោង តាមសេចក្តីថ្លែងការណ៍ មួយជាមួយនឹងលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង ដែលបានចេញផ្សាយនៅលើផ្សារ ហ៊ុនទីក្រុងឡុង។

គួរឲ្យដឹងដែរថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMFតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺត្រូវគ្នានឹងកញ្ចប់ ជំនួយចំនួន ១២២ ពាន់លានដុល្លារ ដែលនឹងត្រូវផ្តល់ ទៅដល់ទីក្រុងគៀវ ។ ទាំង IMF និងម្ចាស់បំណុលរបស់ប្រទេស ដែលរួមមានសហរដ្ឋអាមេរិក និងក្លឹបប៉ារីស បានចុះហត្ថលេខាលើវារួចរាល់ហើយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដដែលបានបញ្ជាក់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top