ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ជួបប្រជុំ ជាមួយតំណាងពាក់ព័ន្ធ របស់សមាជិក សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលរបស់ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific- ADFIAP) បានដឹកនាំសហការី ជួបប្រជុំពិភាក្សាជាមួយតំណាង ពាក់ព័ន្ធរបស់សមាជិកនៃ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ADFIAP) កាលពីពីរសៀលថ្ងៃទី២៣ កក្កដា។

កិច្ចប្រជុំពិភាក្សាបានផ្តោត លើការបង្កើតអនុគណៈកម្មការនៃសមាជិកភាព ក្នុងក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAP , ការពិភាក្សាពីសមាជិក មិនសកម្ម និងយុទ្ធសាស្ដ្រជំរុញ ការចូលរួមពី សំណាក់សមាជិកទាំងអស់ , ការស្វែងរកឱកាស អាជីវកម្ម សម្រាប់ការរីកចម្រើន និងចីរភាពនៃសមាជិកភាព និងការងារផ្សេងៗ៕

To Top