ព័ត៌មានអន្តរជាតិ

Update ៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ ដៅនៅអេត្យូពី មានរហូត ដល់២២៩នាក់

Xinhua

ADDIS ABABA ៖ យោងបើតាមរដ្ឋាភិបាល នៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ ដោយសារការគ្រោះបាក់ដី ដែលបានកើតឡើង កាលពីថ្ងៃចន្ទ នៅភាគខាងត្បូងនៃប្រទេសអេត្យូ ពីបានកើនឡើងដល់២២៩នាក់ហើយ ។

គ្រោះបាក់ដីដ៏សាហាវនេះ បានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ នៅម៉ោងប្រហែល១០និង០០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៧និង០០នាទីម៉ោងសកល នៅក្នុងស្រុក Geze Gofa ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេត្យូពី ។

យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយនាយកដ្ឋានកិច្ចការទំនាក់ទំនងរដ្ឋាភិបាលតំបន់ Gofa បានឲ្យដឹងថា អ្នកស្លាប់ទំាងអស់ រួមមានប្រុសចំនួន១៤៨នាក់ និង ស្រីចំនួន៨១នាក់ ។

គួរបញ្ជាក់ថា គ្រោះបាក់ដីដ៏សាហាវនេះបានកើតឡើងនៅគ្រាដែលប្រទេសអេត្យូពីស្ថិតក្នុងពាក់កណ្តាលរដូវវស្សា ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ហើយត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា ។ ភ្លៀងបានធ្លាក់ចុះទៅតាមរដូវម្តងម្កាលបណ្តាលឱ្យមានគ្រោះបាក់ដីកើតឡើង ហើយ     បណ្តាលឲ្យមានស្លាប់មនុស្សនៅតាមតំបន់មួយចំនួននៃប្រទេសអាហ្វ្រិកខាងកើតមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top