ព័ត៌មានអន្តរជាតិ

រឿងរ៉ាវ របស់លោក Xi Jinping ជាមួយអូឡាំពិក

“ការប្រកួតអូឡាំពិក ផ្ទុកនូវការស្វែងរក របស់មនុស្សជាតិ ចំពោះសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព ។ “ជានិច្ចាកាល លោកXi Jinping តែងតែប្រើប្រាស់កីឡា ដើម្បីលើកកម្ពស់ទំនាក់ទំនង រវាងប្រទេស និងប្រទេស និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ដោយខិតខំប្រឹងប្រែង ពេញទំហឹង ដើម្បីជំរុញការអភិវឌ្ឍ នៃបុព្វហេតុអូឡាំពិក និងបន្តជំរុញការ កសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ។

ចាប់ពីកាន់តួនាទីជាប្រធាន អនុកម្មការ រៀបចំការប្រកួតកីឡា អូឡាំពិកនិង ប៉ារ៉ាឡាំពិក ទីក្រុងប៉េកាំងឆ្នាំ២០០៨ រហូតដល់ការដឹកនាំប្រទេសចិន ក្នុងយុគសម័យថ្មី ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអូឡាំពិក យុវជនក្រុងNanjingឆ្នាំ២០១៤ ដោយជោគជ័យ រហូតដល់ជំរុញដោយផ្ទាល់នូវ សំណើរនិងការរៀបចំការប្រកួត កីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង ឆ្នាំ២០២២ និងប៉ារ៉ាឡាំ ពិករដូវរងា លោកXi Jinping និងការប្រកួតអូឡាំពិក បានបង្កើតចំណងទំនាក់ទំនង យ៉ាងស៊ីជម្រៅ ។

នៅពេលដែលការប្រកួត កីឡាអូឡាំពិក ទីក្រុងប៉ារីសខិតជិត មកដល់ យើងមកទទួលបទពិសោធន៍ ពីការប្តេជ្ញាចិត្តរបស់លោក Xi Jinping ដែលដឹកនាំប្រទេសចិន ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍន៍ នៃបុព្វហេតុអូឡាំពិក តាមរយៈរឿងរ៉ាវមួយ ។

នៅថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៤ តាមម៉ោង ក្នុងតំបន់ នៅក្នុងសាល Portrait Hallនៅជាន់ទីមួយនៃវិមានElysée ប្រទេសបារាំង មានភ្លើងគប់អូឡាំពិក ចំនួន៣ដាក់បញ្ឈរ ក្បែរគ្នា ដែលធ្វើឱ្យ គេចាប់អារម្មណ៍ ជាពិសេស ។ នេះជាអំណោយមួយ ដែលប្រមុខរដ្ឋទាំងពីរ និង ភរិយាជូនឱ្យគ្នាទៅវិញទៅមក ក្នុងអំឡុងពេលលោក Xi Jinping ទស្សនកិច្ច នៅប្រទេសបារាំង កាលពីខែឧសភាឆ្នាំនេះ ។ អ្វីដែលលោកXi Jinping បានជូនលោកប្រធានាធិបតីMacron គឺ ភ្លើងគប់អូឡាំពិកទាំងពីរ របស់ទីក្រុងប៉េកាំង ហើយលោក Macron បានជូនទៅវិញ នូវភ្លើងគប់អូឡាំពិកទីក្រុងប៉ារីស។

លោកXi Jinping ថ្លែងទៅកាន់លោកប្រធានាធិបតី Macron ថា ប្រទេសបារាំងគឺជាប្រទេសខ្លាំងពូកែខាងកីឡា ខ្ញុំសូមជូនពរព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉ារីស ទទួលបានជោគជ័យ ។ ភាគីចិននឹងចាត់បញ្ចូន គណៈប្រតិភូកីឡា ជាន់ខ្ពស់ទៅចូលរួមប្រកួតនៅបារាំង។
ប្រទេសបារាំងមិនត្រឹមតែ ជាប្រទេសលោកខាងលិចទី១ ដែលបង្កើតទំនាក់ទំនងការទូត ជាផ្លូវការជាមួយសាធារណរដ្ឋ ប្រជាមានិតចិនប៉ុណ្ណោះទេ ក៏ជាប្រទេសមួយក្នុងចំណោម ប្រទេសលោកខាងលិច ដែលរក្សាការផ្លាស់ប្តូរ កីឡាញឹកញាប់បំផុត ជាមួយប្រទេសចិន ផងដែរ។

ពីទីក្រុងប៉េកាំងទៅដល់ទីក្រុងប៉ារីស ស្មារតីអូឡាំពិកបានបន្លឺឡើង ក្នុងប្រេកង់ដូចគ្នា ដែលឆ្លងកាត់ពេលវេលានិងលំហ ហើយគ្រួសារអូឡាំពិក នឹងជួបជុំគ្នាម្តងទៀត នៅក្រោមទង់៥រង្វង់ ។

កីឡាគឺជាស្ពាន ចិននិងបារាំង បានចាប់ដៃគ្នាអនុវត្តបាវចនាអូឡាំពិក ដែលកាន់តែសាមគ្គី គ្នាបន្ថែមទៀត៕

To Top