ព័ត៌មានអន្តរជាតិ

Update៖ លោក ចូ បៃដិន ពន្យល់ហេតុផល នៃការចាកចេញ ពីការប្រជែង តំណែងប្រធានាធិបតី

Xinhua

វ៉ាស៊ីនតោន៖ កាលពីថ្ងៃពុធ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងដោយទទូចថា “ការការពារលទ្ធិប្រជាធិបតេយ្យ គឺជារឿង សំខាន់ជាងតំណែង ណាមួយនោះទៅទៀត” លោកប្រធានាធិបតី បានពន្យល់ដូច្នេះនៅក្នុង ការិយាល័យរាងពងក្រពើសម្រាប់ការ សម្រេចចិត្តរបស់គាត់ ក្នុងការបោះបង់ចោល ការប្រជែងរបស់គាត់សម្រាប់ការបោះឆ្នោតឡើងវិញ និងបានដាក់ការគាំទ្រ របស់គាត់នៅពីក្រោយអនុប្រធានាធិបតី Kamala Harris ។

សុន្ទរកថារបស់គាត់បាន ផ្តល់ឱ្យសាធារណជន នូវឱកាសដំបូង របស់ពួកគេក្នុងការស្តាប់ ដោយផ្ទាល់ពីការលើកឡើង របស់លោក បៃដិន ពីហេតុផលរបស់គាត់ សម្រាប់ការបោះបង់ ចោលការបោះឆ្នោតឆ្នាំ ២០២៤ ក្រោយពីប៉ុន្មានសប្តាហ៍ នៃការទទូចថា គាត់ជឿថា គាត់ជាបេក្ខជនដ៏ល្អបំផុត ដើម្បីដណ្តើមយកជ័យជម្នះ ពីអតីតប្រធានាធិបតី ដូណាល់ ត្រំា បាន ដែលគាត់បាន ហៅថា ជាការគំរាមកំហែងអត្ថិភាព លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស ។ វាក៏ផ្តល់ឱកាសឱ្យលោក បៃដិន ព្យាយាមកំណត់ពីរបៀបដែលប្រវត្តិសាស្រ្តកត់ត្រាទុកជាទស្សនៈ និងអាណត្តិតែមួយគត់របស់គាត់នៅក្នុងមុខតំណែង ។

លោក បៃដិន បានថ្លែងថា “ការការពារលទ្ធិប្រជាធិបតេយ្យគឺសំខាន់ជាងតំណែងណាមួយទៅទៀត” ។

លោក បៃដិន បានថ្លែងយ៉ាងដូច្នេះ “ខ្ញុំគោរពតួនាទីនៅទីនេះ ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំច្រើនជាង” នេះទៀត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top