ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយ ការបំផ្លិចបំផ្លាញ ផ្លូវដែករបស់បារាំង នៅមុនព្រឹត្តិការណ៍អូឡាំពិក

RT News

បរទេស៖ រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់បានរៀបចំការ វាយប្រហារបំផ្លិចបំផ្លាញប្រឆាំង នឹងបណ្តាញផ្លូវដែកល្បឿនលឿនរបស់បារាំង ដែលបានធ្វើឱ្យចរាចរណ៍គាំង មុនព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Katz បានសរសេរនៅលើ X (អតីត Twitter) ថា “ការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក នៅទូទាំងប្រទេសបារាំង នៅមុនការប្រកួតកីឡា អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ គឺត្រូវបានគ្រោងទុក និងប្រតិបត្តិក្រោមឥទ្ធិពលនៃឥស្លាមដ៏អាក្រក់ និងឥស្លាមជ្រុលនិយមរបស់ប្រទេសអ៊ីរ៉ង់”។

លោក Katz បានបន្ថែមថា លោកបានដាស់តឿន រដ្ឋមន្ត្រីការបរទេសបារាំង Stephane Sejourne ថា “ផ្អែកលើព័ត៌មាន ដែលគ្រប់គ្រង ដោយអ៊ីស្រាអែល គឺអ៊ីរ៉ង់កំពុងរៀបចំផែនការ វាយប្រហារភេរវកម្មប្រឆាំង នឹងគណៈប្រតិភូអ៊ីស្រាអែល និងអ្នកចូលរួមអូឡាំពិកទាំងអស់”។លោក​បាន​សរសេរ​ថា​ «​ការ​បង្កើន​វិធានការ​បង្ការ​ត្រូវតែ​ធ្វើ​ដើម្បី​រារាំង​ផែនការ​របស់​ពួកគេ​»​។

ប្រតិបត្តិករផ្លូវដែកជាតិបារាំង SNCF បាននិយាយ កាលពីថ្ងៃសុក្រថា អ្នកដុតភ្លើងបានដុតប្រអប់សញ្ញា នៅតាមខ្សែបន្ទាត់ ដែលតភ្ជាប់ទីក្រុងប៉ារីសទៅកាន់ទីក្រុងធំៗមួយចំនួន រួមមាន Lille, Bordeaux និង Strasbourg។ ប្រតិបត្តិករបាននិយាយថា “ការវាយប្រហារដ៏ធំ” បានរំខានចរាចរណ៍មុនពេលប្រកួត ហើយបាននាំឱ្យមានការពន្យារពេល និងការលុបចោល ដែលប៉ះពាល់ដល់អ្នកដំណើរ ៨សែននាក់ នៅចុងសប្តាហ៍ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top