ព័ត៌មានអន្តរជាតិ

កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោក ដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់របស់ប្រទេសចិន ក្នុងយុគសម័យថ្មី” និងជាសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃ “ឆ្នាំដៃគូចិន-អាហ្ស៊ីប” រៀបចំធ្វើនៅទីក្រុងគែរ

នៅថ្ងៃទី ៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោក ដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់របស់ប្រទេសចិន ក្នុងយុគសម័យថ្មី” និងជាសកម្មភាពនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជននៃ “ឆ្នាំដៃគូចិន-អាហ្ស៊ីប” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើដោយជោគជ័យនៅទីក្រុងគែរ ប្រទេសអាហ្ស៊ីប ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានបែបថ្មីដ៏សំខាន់ និងឈានមុខលើឆាកអន្តរជាតិ ជានិច្ចកាល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន តែងតែខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ព្រមទាំងការយល់ដឹងពីគ្នា និងភាពជិតស្និទ្ធរវាងប្រជាជន នៃប្រទេសទាំងពីរចិននិងអេហ្ស៊ីប ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាត់ទុកកិច្ចសន្ទនានិងសកម្មភាព នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនលើកនេះ ជាឱកាសមួយដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត ជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋាននៃ ប្រទេសអេហ្ស៊ីបព្រមទាំងធ្វើឱ្យស៊ីជម្រៅ នូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ពង្រឹងនិងត្រួសត្រាយកិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពខ្ពស់រវាង ប្រទេសទាំងពីរក្នុងវិស័យធ្វើឱ្យស៊ីជម្រៅនូវ កំណែទម្រង់និងការផ្លាស់ប្តូរ នៃប្រជាជននិងប្រជាជន ក្នុងន័យរួមចំណែកជាតម្រិះប្រាជ្ញា និងកម្លាំងសម្រាប់ការពួតដៃគ្នា កសាងសហគមន៍រួមវាសនារវាងចិននិងអេហ្ស៊ីប និងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ ដែលឆ្ពោះទៅយុគសម័យថ្មី ៕

To Top