ព័ត៌មានអន្តរជាតិ

ជំនួបទល់មុខគ្នាលើកដំបូង ក្នុងការជជែកដេញដោយរវាងលោកស្រី Harris និងលោក Trump នឹងប្រព្រឹត្តទៅនៅខែកញ្ញា

BBC

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងថាក្រុមការងាររបស់ទូរទស្សន៍ABC News នឹងក្លាយខ្លួននឹងធ្វើជាអ្នករៀបចំ នៃការជជែកដេញដោល លើកដំបូងរវាងលោក Donald Trump និងលោកស្រី Kamala Harris ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ។

ប្រភពដដែលបានបញ្ជាក់ពី ការដេញដោយនេះនៅក្នុងការបង្ហោះនៅលើ Xរបស់ខ្ឡយនបន្ទាប់ពីលោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គាត់នឹងបើកចំហសម្រាប់ការជជែកដេញដោល គូប្រជែងប្រជាធិបតេយ្យរបស់គាត់ច្រើនដង មុនការបោះឆ្នោតខែវិច្ឆិកា។

លោក Trump បាននិយាយទៀតដែរថា យើងគិតថាយើងគួរតែធ្វើការ ជជែកដេញដោលចំនួន៣ដង ដោយស្នើឱ្យមានការជជែកដេញដោល ពីរបន្ថែមទៀតដែលគាត់បាននិយាយថា នឹងត្រូវរៀបចំដោយ Fox News និង NBC បន្តបន្ទាប់គ្នា។

លោកស្រី Harris បានបញ្ជាក់ថា នាងនឹងចូលរួមការជជែកដេញដោលរបស់ ABC ខណៈពេលដែលនៅក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋ Michigan នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែនាងមិនទាន់បានថ្លឹងថ្លែង អំពីកាលបរិច្ឆេទបន្ថែមណាមួយនៅឡើយទេ ។

លោកស្រី Harris បាននិយាយនៅក្នុងព្រឹត្តិការណ៍នៅទីក្រុង Detroit ថា៖ ខ្ញុំទន្ទឹងរង់ចាំការជជែកដេញដោលជាមួយលោក Donald Trump ហើយយើងមានកាលបរិច្ឆេទនៅថ្ងៃទី១០ ខែកញ្ញា។ ខ្ញុំលឺថាគាត់ប្តេជ្ញាចិត្តចំពោះជំនួបនេះខ្លាំងនាស់ ហើយខ្ញុំទន្ទឹងរង់ចាំវា៕

ប្រែសម្រួល៖ ស៊ុន លី

To Top