ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន អះអាងថា ខ្លួនបានគ្រប់គ្រងទឹកដី របស់រុស្ស៊ី បាន១.០០០គីឡូម៉ែត្រការ៉េ

គៀវ ៖ មេបញ្ជាការកំពូលរបស់ប្រទេសអ៊ុយក្រែនបានលើកឡើងថា កងកម្លាំងរបស់ក្រុង គៀវ បានគ្រប់គ្រងទឹកដី របស់ប្រទេសរុស្ស៊ី បានទំហំ១.០០០គីឡូម៉ែត្រការ៉េ ខណៈដែលពួកគេបង្កើនការ វាយលុកឆ្លងចូលព្រំដែន ដ៏ធំបំផុត នៅក្នុងសង្រ្គាមរយៈពេល២ឆ្នាំកន្លះមកនេះ ។

លោក Oleksandr Syrskyi មេបញ្ជាការ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បន្ត “ប្រតិបត្តិការវាយលុកនៅក្នុងតំបន់ Kursk” ៧ថ្ងៃបន្ទាប់ពីខ្លួនបានចាប់ផ្តើម ។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា រុស្ស៊ី បាននាំមកនូវសង្រ្គាមដល់អ្នកដទៃ ហើយឥឡូវនេះខ្លួនកំពុងធ្វើការ វាយលុកទៅលើរុស្ស៊ីវិញ ។

ប៉ុន្តែមេដឹកនាំរបស់ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពណ៌នាការ វាយលុកមួយនេះថា ជា “ការបង្កហេតុដ៏ខ្លាំងក្លា” ហើយបានបញ្ជាឱ្យកងកម្លាំងរុស្ស៊ី “បណ្តេញសត្រូវចេញពីទឹកដីរបស់យើង” ។

ចំនួនមនុស្សកាន់តែច្រើនឡើងៗ ត្រូវបានជម្លៀស ចេញពីតំបន់ភាគខាងលិច នៃប្រទេសរុស្ស៊ី ដើម្បីសុវត្ថិភាពរបស់ពួកគេ ដែលមានមនុស្សចំនួន ៥៩.០០០នាក់ទៀត ត្រូវបានប្រាប់ឱ្យចាកចេញបន្ទាន់ ៕

To Top