ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជា​ឱ្យ​ជម្លៀស​ពលរដ្ឋជា​ចាំបាច់ ចេញពីក្នុង​តំបន់ Kursk ខណៈមានការវាយប្រហារទ្រង់ទ្រាយធំពីអ៊ុយក្រែន

មូស្គូ៖ អភិបាលស្តីទីលោក Alexei Smirnov បានប្រកាសនៅលើបណ្តាញ Telegram ផ្លូវការរបស់លោកកាលពីថ្ងៃពុធថា ការជម្លៀសជាកាតព្វកិច្ចត្រូវបានបញ្ជាឱ្យមានការជម្លៀស សម្រាប់អ្នកស្រុកទាំងអស់នៃសង្កាត់ Glushkovsky ក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។

លោក Smirnov បានលើកឡើងថា “ទីស្នាក់ការកណ្តាលប្រតិបត្តិការក្នុងតំបន់បានសម្រេចចិត្តផ្តល់សិទ្ធិឱ្យមានការជម្លៀសចេញពីស្រុក Glushkovsky ទាំងមូល នសតំបន់ខាងលើ” ។

ស្រុក Glushkovsky ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន មានទីក្រុងចំនួនពីរ និងភូមិចំនួន១១ ស្របពេលដែលកំពុងមានការវាយប្រហារទ្រង់ទ្រាយធំដោយអ៊ុយក្រែន។

នេះកើតឡើងបន្ទាប់ពីការប្រកាសមុននៃការជម្លៀសជាកាតព្វកិច្ចនៅក្នុងការតាំងទីលំនៅរបស់អ្នកស្រុក Glushkovo នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ភ្នាក់ងារអនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌល Kursk Patriot នឹងសម្របសម្រួលដំណើរការជម្លៀសចេញ សម្រាប់អុ្នកស្រុកក្នុងតំបន់ខាងលើនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top