បរទេស៖ គណបក្សនៅក្នុងរដ្ឋាភិបាល ចម្រុះបានរួបរួមគ្នា នៅពីក្រោយមេដឹកនាំ គណបក្សភឿថៃ លោក Paetongtarn Shinawatra ដើម្បីជ្រើសរើស ជានាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសនេះ នៅពេលដែលសភាតំណាងរាស្រ្ត ជួបប្រជុំនៅថ្ងៃសុក្រនេះ។
យោងតាមសារព័ត៍មាន បាងកក ប៉ុស្តិ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ប្រសិនបើការតែងតាំង លោកស្រីត្រូវបានអនុម័ត កូនស្រីអាយុ ៣៧ឆ្នាំ របស់អតីតនាយករដ្ឋមន្ត្រី និងជាបុព្វបុរសរបស់បក្សភឿថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេង ជាងគេក្នុងប្រវត្តិសាស្ត្រ របស់ប្រទេស ។ លោកស្រីនឹងបន្តតំណែងពីលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការ ធម្មនុញ្ញបណ្តេញចេញ ពីតំណែងកាលពីថ្ងៃពុធពីបទរំលោភក្រមសីលធម៌ ។
លោកស្រី Paetongtarn ក៏នឹងក្លាយជាសមាជិកទីបី នៃគ្រួសារ Shinawatra ដែលកាន់តំណែងនេះ បន្ទាប់ពីលោក Thaksin និងម្តាយមីងគឺលោកស្រី Yingluck ។ លោក Somchai Wongsawat ជាបងថ្លៃរបស់លោក Thaksin ក៏បានបម្រើការរយៈពេលខ្លីផងដែរក្នុងឆ្នាំ ២០០៨ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
