ព័ត៌មានអន្តរជាតិ

លោក បៃដិន អះអាងថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅមជ្ឈិមបូព៌ា កាន់តែខិតជិតជាងពេលណាៗទាំងអស់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់នៅមជ្ឈិមបូព៌ាគឺ “កាន់តែខិតជិតជាងពេលណាៗទាំងអស់” ខណៈពេលដែលលោកបានកត់សម្គាល់ថា “យើងមិនទាន់នៅទីនោះទេ” ។

លោក បៃដិន បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យ Oval នៃសេតវិមាន នៅពេលសួរថា តើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានឈានដល់ថា “យើងមានភាពជិតស្និទ្ធជាងអ្វី ដែលយើងធ្លាប់ធ្វើឬអត់” ។

លោកប្រធានាធិបតីបានកត់សម្គាល់ថា ហេតុផលមួយក្នុងចំណោមហេតុផល ដែលលោកមានការយឺតយ៉ាវ សម្រាប់ការចុះហត្ថលេខាលើសេចក្តីប្រកាស ហើយលោកបញ្ជាក់ថា លោកកំពុងដោះស្រាយកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់នៅមជ្ឈិមបូព៌ា។

លោក បៃដិន បានលើកឡើងថា “យើងមិនទាន់នៅទីនោះទេ ប៉ុន្តែយើងខិតចូលទៅជិតបានកាន់តែច្រើន ជាងកាលពីបីថ្ងៃមុន។ ដូច្នេះសូមរក្សាការព្យាយាមចរចារបស់អ្នក”។

សេចក្តីថ្លែងការណ៍រួមមួយរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានឲ្យដឹងថា “ក្នុងរយៈពេល ៤៨ម៉ោង ចុងក្រោយនៅទីក្រុងដូហា មន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាលរបស់យើង បានចូលរួមកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងគោលបំណងបញ្ចប់កិច្ចព្រមព្រៀង សម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង និងអ្នកជាប់ឃុំ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top