បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បានចេញសំណើមួយទៅកាន់ក្រសួងការពារជាតិរបស់ប្រទេស ដោយអំពាវនាវឱ្យមានការកំណត់និងកម្រិតជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។
សំណើនេះត្រូវបានធ្វើឡើងនៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius និងរដ្ឋមន្ត្រីការបរទេស Annalena Baerbock ហើយបានបញ្ជាក់ថា មានតែជំនួយយោធាដែលត្រូវបានអនុម័តរួចហើយប៉ុណ្ណោះដែលអាចបញ្ជូនទៅទីក្រុងគៀវ។
ពាក្យស្នើសុំបន្ថែមពីក្រសួងការពារជាតិនឹងមិនត្រូវបានទទួលយកទៀតទេ បើទោះបីជាត្រូវបានចេញតាមបញ្ជារបស់អធិការបតី Olaf Scholz ក៏ដោយ។
ប្រភពដដែលបានកត់សម្គាល់ទៀតថាប្លុកលើការអនុម័តថ្មីបានចូលជាធរមានហើយថាទីក្រុងប៊ែរឡាំងនឹងកាត់បន្ថយជំនួយយោធារបស់ខ្លួនពាក់កណ្តាលដល់អ៊ុយក្រែននៅឆ្នាំក្រោយ។ នៅឆ្នាំ២០២៧ ជំនួយនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះតិចជាងមួយភាគដប់នៃបរិមាណបច្ចុប្បន្ន។
ប្រព័ន្ធផ្សព្វផ្សាយបានកត់សម្គាល់ថា ជំនួយរហូតដល់ ៨ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែនត្រូវបានកំណត់សម្រាប់ឆ្នាំ២០២៤ ហើយអតិបរមាដែលបានគ្រោងទុកចំនួន ៤ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៥ លើសពីមូលនិធិដែលមានរួចហើយ ដោយបន្ថែមថាមានតែ៣ពាន់លានអឺរ៉ូប៉ុណ្ណោះដែលត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ២០២៦ និងប្រមាណជា ៥០០លានអឺរ៉ូ ទៀតសម្រាប់សម្រាប់ឆ្នាំ២០២៧ និង ឆ្នាំ២០២៨៕
ប្រែសម្រួល៖ ស៊ុនលី