ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកបាកាន នៃខេត្តពោធិ៍សាត់

ពោធិ៍សាត់:លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកខូយ រីដា អភិបាលខេត្តពោធិ័សាត់ នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែង អភិបាលស្រុក និង នាយករដ្ឋបាល សាលាស្រុកបាកាន។

ពិធីប្រកាសចូលកាន់មុខតំណែង នោះត្រូវបានធ្វើឡើង នៅក្នុងបរិវេណ សាលាស្រុកបាកាន ដោយមានការអញ្ជើញ ចូលរូមពីសំណាក់លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរស្ថាប័ននានា លោកអភិបាលរងស្រុក កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ និង មន្ត្រីរាជការជាច្រើនរូបផងដែរ ។

យោងអនុក្រឹត្យលេខ ៨០៨ អនក្រតតចុះថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៤របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្រេច ផ្ទេរភារកិច្វ លោកឆាយ គឹមម៉ុង ពីអភិបាលស្រុកកណ្តៀង អោយកាន់មុខតំណែង ជាអភិបាលស្រុកបាកាន ។
ជាមួយគ្នានោះដែរ បើយោងតាមប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃលេខ ៤៥០១ ប្រកចុះថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៤សម្រេចតែងតាំង លោករឿន តុលា អោយកាន់មុខតំណែង ជានាយករដ្ឋបាល នៃ សាលាស្រុកបាន ៕

To Top