ព័ត៌មានជាតិ

ប្រកាសចូល កាន់មុខតំណែង អភិបាលក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់

ពោធិ៍សាត់: លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែងអភិបាល នៃ គណះអភិបាលក្រុងពោធិ៍សាត់ ។

ពិធីប្រកាសចូល កាន់មុខតំណែងនោះ បានធ្វើឡើងនៅក្នុងបរិវេនសាលាក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរូម ពីសំណាក់លោកអភិបាលរងខេត្ត ,សមាជិកក្រុមប្រឹក្សាខេត្ត, លោកអភិបាលស្រុក, លោកប្រធានមន្ទីរ ស្ថាប័ននានាក្នុងខេត្ត ,សមាជិកក្រុមប្រឹក្សាក្រុង, កងកម្លាំងទាំងបីប្រភេទ, សមាជិកក្រុមប្រឹក្សាសង្កាត់ និង មន្ត្រីរាជការជាច្រើនរូបទៀតផងដែរ ។

យោងអនុក្រឹត្យលេខ ៨០៨ អនក្រ.តតចុះថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៤របស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានសម្រេចផ្ទេរភារកិច្ចលោកផាយ ឡេង ពីអភិបាលស្រុកបាកាន អោយកាន់មុខតំណែងជាអភិបាល នៃ គណះអភិបាលក្រុងពោធិ៍សាត់៕

To Top