ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រទេសរុស្ស៊ី បានបង្កើតក្រុមទាហានចំនួន៣ នៅក្នុងតំបន់ព្រំដែន ខណៈដែលអ៊ុយក្រែន នៅតែបន្តការវាយលុករបស់ខ្លួននៅទីនោះ។
ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដក ស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrei Belousov នៅក្នុងកិច្ចប្រជុំសម្របសម្រួលការពារជាតិមួយថា ក្រុមទាំងនេះត្រូវបានដាក់ឈ្មោះតាមតំបន់ Belgorod, Bryansk និង Kursk។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន បានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងតំបន់ Kursk កាលពីថ្ងៃទី០៦ ខែសីហា។ កងទ័ពអ៊ុយក្រែន បានដណ្តើមកាន់កាប់ទឹកដីរុស្ស៊ីជាង ១,២៥០ គីឡូម៉ែត្រការ៉េ និងបានគ្រប់គ្រងការតាំងទីលំនៅចំនួន ៩២ នៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ប្រទេសរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានរារាំងការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការវាយប្រហារការតាំងទីលំនៅចំនួនបួននៅ Kursk និងអ៊ុយក្រែន បានបាត់បង់ទាហានចំនួន ៣៥០នាក់ និងរថពាសដែក ២៥គ្រឿងនៅក្នុងទិសដៅ Kursk ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
