ព័ត៌មានជាតិ

ឥឡូវនេះកម្មវិធី ៥០០០ជំហាន ដើម្បីកំពតស្អាត បានត្រឡប់មកវិញហើយ ដែលរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាមេគង្គ

ឥឡូវនេះកម្មវិធី ៥០០០ ជំហានដើម្បីកំពតស្អាត បានត្រឡប់មកវិញហើយដែលរៀបចំទ្បើង ដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាមេគង្គ។ វិសាលភាពនៃកម្មវិធី​ ៥០០០​ ជំហានដើម្បីកំពតស្អាតទទួលបាន នូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន តាមរយៈគោលដៅនិងទស្សនៈវិស័យ របស់កម្មវិធីនេះបានពញ្ញាក់ស្មារតីប្រជាជនកម្ពុជា ដោយជុំរុញការយល់ដឹងនិងយកចិត្តទុកដាក់បន្ថែម ទៅលើបញ្ហាបរិស្ថាន និង​ ការរស់នៅស្អាត។

ឆ្លើយតបនឹងការទន្ទឹងរងចាំ ឥឡូវនេះកម្មវិធី ៥០០០ ជំហានដើម្បីកំពតស្អាត បានត្រឡប់មកវិញហើយដែលនឹងប្រព្រឹត្តទៅនៅថ្ញៃ អាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះដោយបង្កប់នូវខ្លឹមសារថែរក្សាបរិស្ថាន ជាមួយនឹងការបន្តទម្លាប់ស្អាតដើម្បីប្រទេសយើងដោយ ការពិចារណា ការបដិសេធ និងជុសជុលឡើងវិញ។
បរិស្ថានស្អាតផ្តើមចេញពីការយកចិត្តទុកដាក់ និងសកម្មភាពរបស់យើងទាំងអស់គ្នា នៅក្នុងការចូលរួមថែរក្សាគាំពារ និងរស់នៅប្រកបដោយអនាម័យ។

កំពតស្អាតមានគោលដៅ និងទស្សនៈវិស័យយ៉ាងមុតមាំ នៅក្នុងការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ នូវការយល់ដឹងអំពីបរិស្ថានទៅកាន់ប្រជាជនកម្ពុជា ដោយមានការគាំទ្រលើកទឹកចិត្ត យ៉ាងពេញទំហឹងដល់ទម្លាប់នៃការរស់នៅស្អាត និងបន្តនូវវប្បធម៌បដិសេធ នូវផលិតផលដែលមិនត្រូវការ ការកាត់បន្ថយនូវផលិតផលដែលមិនចាំបាច់ និងការប្រើប្រាស់ឡើងវិញ នូវផលិតផលដែលអាចប៉ះពាល់ដល់បរិស្ថាន ។

កម្មវិធីនឹងប្រព្រឹត្តទៅនៅទីតាំង នៃខេត្តកំពតផ្ទាល់ដោយ មាន​ការចូលរួមពីសំណាក់ក្រសួងពាក់ព័ន្ធ ដៃគូរសហការណ៍ឧបត្ថម មហាជន និង សិស្សានុសិស្សជាច្រើន។ យុទ្ធនាការ ៥០០០ ជំហានដើម្បីកំពតស្អាតនឹងចេញដំណើរ ពីកីឡាដ្ឋានខេត្តកំពតឆ្ពោះទៅកាន់ឆ្នេរកំពត់ ដែលមានចម្ងាយសរុប​ប្រមាណជា ៤.៦គីឡូម៉ែត្រ។ ការចូលរួមនៅក្នុងយុទ្ធនាការនេះគឺជា​សារនៅក្នុងការរួបរួមគ្នាដើម្បីបរិស្ថាន និងមនុស្សជាតិរបស់យើងទាំងមូល ដោយស្មារតីនៅការសាមគ្គី ចែករំលែក និងការរួបរួម។

លើសពីភាពសប្បាយរីករាយ​ ការចង់ចាំល្អៗ និងជាផ្នែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង អំពីបរិស្ថានអ្នកចូលរួមក្នុងកម្មវិធី ដែលបានទៅដល់គៅលដៅបញ្ចប់នឹង ទទួលបាននូវអាវយឺតកំពតស្អាត ដ៏ស្រស់ស្អាតមួយ ដបទឹកបរិស្ថានមានឈ្មោះកំពតស្អាតមួយ និង មេដាយមួយ សម្រាប់អ្នកដែលបានទៅដល់ គោលដៅបញ្ចប់ផងដែរ ។ បន្ថែមពីនេះទៀតពួកយើងក៏មានជាការផ្តល់ ជូនរង្វាន់ពិសេសដល់អ្នកចូលរួម ដែលបាន​មកដល់ទីបីរូបដំបូងទៀតផង។

កញ្ចប់ចូលរួមក្នុងកម្មវិធីរបស់យើងមានពីប្រភេទ តម្លៃ ២០ដុល្លារ​ នឹងទទួលបាន អាវយឺកំពតស្អាត២០២៤ចំនួនមួយ មេដាយមួយ និងដបទឹកមួយ។​ ដោយឡែកសម្រាប់ កញ្ចប់ ៣០ដុល្លារ វិញនឹងទទួលបាន អាវយឺតកំពតស្អាត២០២៤ចំនួនពីរ មេដាយពីរ និងដបទឹកពីរ។ កញ្ចប់ទាំងពីរនិងទទួលបានអាហារ សម្រន់នៅកំឡុងេពេលកម្មវិធី និង មានឳកាសទទួលបានវោចឆើរផ្សេងៗជាច្រើន ពីដៃគូរសហការឧបត្ថមរបស់យើងផងដែរ។

សម្រាប់ ព័ត៌មានបន្ថែម សូម ចូលទៅកាន់គេហទំព័រ ហ្វេសបុក ផ្លូវការ របស់ “កំពតស្អាត Kampot Saat” ។
វត្តមានចូលរួមរបស់អ្នកទាំងអស់គ្នា បង្ហាញពីការយកចិត្តទុកដាក់ខ្វល់ខ្វាយ និងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃបរិស្ថាន។ បរិស្ថានស្អាតផ្តើមចេញពីសកម្មភាព របស់យើងទាំងអស់គ្នា “បន្តទម្លាប់ស្អាត សម្រាប់ប្រទេសយើង”។

ប្រសិនជាលោកអ្នកចាប់អារម្មណ៍ ចូលរួមជាមួយកម្មវិធី ៥០០០ជំហាន ដើម្បីកំពតស្អាត សូមចូលទៅកាន់តំណភ្ជាប់នេះ ដើម្បីធ្វើការចុះឈ្មោះ៖ https://forms.gle/jQRPoiTBTtUhyVMAA

To Top