ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក បង្កជាអគ្គីភ័យឆាបឆេះ ទីតាំងយោធារបស់រុស្ស៊ី

AFP

ម៉ូស្គូ ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ មានអគ្គីភ័យ បានឆាបឆេះឡើងនៅទីតាំងយោធា១កន្លែងនៅក្នុងខេត្ត Volgograd របស់ប្រទេសរុស្ស៊ី ក្រោយពីមានការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់ប្រទេសអ៊ុយក្រែន ។

លោក Andrei Bocharov អភិបាលខេត្ត Volgograd ត្រូវបានដកស្រង់សម្តីដោយបណ្តាញសង្គមTelegram របស់រដ្ឋបាលនៅក្នុងតំបន់ថា កងកម្លាំងការពារដែនអាកាស របស់ប្រទេសរុស្ស៊ី បានវាយលុកការវាយប្រហារដោយបំផ្លាញយន្តហោះគ្មានមនុស្សបើកភាគច្រើនរបស់ប្រទេសអ៊ុយក្រែន ។

គួរបញ្ជាក់ការវាយប្រហារនេះ បានកើតឡើងនៅជិតភូមិ Marinovka ជាកន្លែងដែលយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែន បានកំណត់គោលដៅលើទីតាំង យោធារបស់រុស្ស៊ី ។  

លោកអភិបាលខេត្តបានបញ្ជាក់ថា គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍នៅឡើយទេ ។

ប្រតិបត្តិការនៃហោះហើរនៅអាកាស យានដ្ឋាននៅខេត្ត Volgograd ត្រូវបានរំខាន ។ មិនទាន់មានការបញ្ជាក់ជាផ្លូវការ ទាក់ទងនឹងការរឹតបន្តឹងលើការប្រើប្រាស់ ដែនអាកាសនៅក្នុងតំបន់នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top