ហ្គេម 3A របស់ចិនឈ្មោះ 《Black Myth: Wukong》 កំពុងបង្កើតអច្ឆរិយថ្មី! បន្ទាប់ពីបញ្ចេញ ត្រឹមតែមួយម៉ោង ហ្គេមដែលមានឈុតឆាកជារឿងទេវកថា ចិននេះបានឈរនៅកំពូលតារាង ដែលមានអ្នកលេងច្រើនបំផុសលើវេទិកា Steam ដោយទទួលបានការវាយតម្លៃល្អ ជាទូទៅពីសំណាក់អ្នកលេង នៅលើសកលលោក ។ តាមការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញ អ៊ីនធើណេតនៅទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាស៍ បានយល់ឃើញជាទូទៅថា ហ្គេមមួយនេះបានបង្ហាញ ពីកម្លាំងជាក់ស្តែង ដ៏ខ្លាំងក្លានៃឧស្សាហកម្ម ហ្គេមរបស់ចិន ហើយក៏បាន ជំរុញឱ្យអ្នកផងទាំងពួង មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវប្បធម៌ប្រពៃណី របស់ចិនផងដែរ ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាស៍ ចំនួន៨៨.២ភាគរយយល់ឃើញថា ហ្គេមនេះបានតំណាងឱ្យបច្ចេកទេស ផលិតដ៏ល្អប្រណិតនៃហ្គេមប្រភេទដូចគ្នារបស់ចិន និងបង្ហាញពីសក្តានុពលដ៏ធំធេងនៃឧស្សាហកម្មហ្គេមរបស់ចិន ។ អ្នកផ្តល់បទសម្ភាស៍ចំនួន៨៤.៣ភាគរយ រំពឹងទុកអាចមើលឃើញ ឬយល់ដឹងផ្ទាល់ពីផលិតផល កាន់តែច្រើនអំពីវប្បធម៌របស់ចិន បូករួមទាំងហ្គេម ភាពយន្តទូរទស្សន៍ ភាពយន្តខ្នាតធំនិងប្រលោមលោកជាដើម ៕