ជាមួយគ្នានេះដែរ ការបង្កើតទឹកភ្នែកសិប្បនិម្មិត អាចជួយឲ្យអ្នកធូរស្បះស្បើយ ត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។
ដោយឡែក ជាមួយនឹងការថែទាំ ភ្នែកឲ្យបានត្រឹមត្រូវ និង យកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាចផលិតទឹកភ្នែក តាមបែបធម្មជាតិបាន តាមតែអ្នកត្រូវការ។
១. អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានបង្កើតឡើងដោយ៣ស្រទាប់។ ស្រទាប់ទី១ គឺ ស្រទាប់ខ្លាញ់ ស្រទាប់ទី២ គឺស្រទាប់ទឹក ហើយស្រទាប់ទី៣គឺស្រទាប់ម៊ូស៊ីនដែលជាស្រទាប់សម្រាប់បញ្ចេញទឹកភ្នែកឆ្លងកាត់គ្រាប់ភ្នែកនៅពេលដែលអ្នកព្រិចភ្នែក។
២. អ្នកគួតែទទួលទានអាហារដែលមានអាស៊ីតខ្លាញ់អូមេហ្គា៦ និងអាស៊ីតខ្លាញ់អូហ្គា៣ (ដូចជាត្រីជាដើម) ដើម្បីជួយបង្កើនស្រទាប់ទឺកនៅក្នុងភ្នែក ដែលវាអាចជួយធ្វើឲ្យភ្នែកមិនឆាប់ស្ងួត។
៣. ដើម្បីថែរក្សាស្រទាប់ម៊ូស៊ីនរបស់ភ្នែកឲ្យបានល្អ អ្នកត្រូវទទូលទានវីតាមីនA។ ហើយប្រភពដ៏ល្អរបស់វីតាមីនA នោះរួមមាន ការ៉ុត ដំឡូងបារាំងផ្អែម ដំឡូងជ្វា ត្រសក់ស្រូវ និងប្រេងត្រី។
៤. អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំដើម្បីជំនួយ ដល់ស្រទាប់ទី២របស់ភ្នែក ដែលជាស្រទាប់ទឹក។
៥. អ្នកគួរតែទទួលទាន វីតាមីន C ដែលវាអាចជួយបញ្ចេញទឹកភ្នែក នៅពេលដែលអ្នកមានអាការៈក្រហាយភ្នែក។