ព័ត៌មានអន្តរជាតិ

Update៖ យ៉ាងហោចណាស់មនុស្សតិចបំផុត ៥១នាក់ស្លាប់ និងអ្នកផ្សេងទៀត ២៧១នាក់ ក្រោយរងការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី មកលើក្រុង Poltava

AFP

គៀវ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា មនុស្សយ៉ាងហោចណាស់ចំនួន ៥១នាក់បានស្លាប់ និងចំនួន២៧១នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអង្គារ ក្នុងការវាយប្រហារដោយមីស៊ីល របស់ប្រទេសរុស្ស៊ី ទៅលើទីក្រុង Poltava នៅភាគកណ្តាលប្រទេសអ៊ុយក្រែន ។

លោក Zelensky បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហោះនៅលើបណ្តាញសង្គម Telegram ថា មនុស្សមួយចំនួននៅតែជាប់នៅក្រោមគំនរ បាក់បែកនៃអគារដែលត្រូវបានបំផ្លាញ ហើយប្រតិបត្តិការជួយសង្គ្រោះ នៅកន្លែងកើតហេតុនៅតែបន្តធ្វើនៅឡើយ ។

ការិយាល័យអគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមការស៊ើបអង្កេតបឋម គ្រាប់មីស៊ីល Iskander-M របស់ប្រទេសរុស្ស៊ី ចំនួនចំនួន២គ្រាប់បានវាយប្រហារ មកលើស្ថាប័នអប់រំមួយកន្លែង និងមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង Poltava ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top