សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហៅកាត់ (កូរ៉េខាងជើង) បានធ្វើការត្រួតពិនិត្យយោធា ជាច្រើនលើកនាពេលថ្មីៗនេះទាក់ទងនឹងការហ្វឹកហ្វឺនកងកម្លាំងកាំភ្លើងធំ ការសាងសង់កងទ័ពជើងទឹក និងការផលិត អាវុធផងដែរ ។
កាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ នៃកូរ៉េខាងជើង បានត្រួតពិនិត្យសាលាកាំភ្លើងធំ O Jin U ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់បណ្តុះបណ្តាលមន្ត្រីបញ្ជាការកាំភ្លើងធំ របស់កូរ៉េខាងជើង ក្នុងអំឡុងពេលដែលលោកបានសួរទៅមន្ត្រីសាលា ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍មកថា ដើម្បីទទួលបានជំនាញខាងយុទ្ធវិធីកាំភ្លើងធំ និងផ្នែករឹងយោធាទំនើប និងបំពាក់ដោយសមត្ថភាពបញ្ជាការ ប្រយុទ្ធពេញលេញ “យ៉ាងឆាប់រហ័ស ពេញលេញ និងលើសលប់ក្នុងការផ្ទុក និងកម្ចាត់សត្រូវក្នុងការគ្រប់ស្ថានភាព នៃសង្គ្រាមសម័យទំនើប” ។
យោងតាមការបញ្ជូនព័ត៌មាន របស់ទីភ្នាក់ងារ KCNA ចំនួន២ផ្សេងទៀត បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា មេដឹកនាំកូរ៉េខាងជើង បានធ្វើការស្ទង់មតិលើការសាងសង់ មូលដ្ឋានទ័ពជើងទឹកទំនើប និងបានណែនាំការងារ សាងសង់នាវារបស់ប្រទេសនេះ ។
លោក គីម បានហៅវាថា ជាកិច្ចការបន្ទាន់មួយក្នុងការសាងសង់ទីក្រុងកំពង់ផែទំនើបជានិមិត្តរូប នៃកងកម្លាំងជើងទឹកកូរ៉េខាងជើង និងជាមជ្ឈមណ្ឌលបញ្ជាការប្រតិបត្តិការកងទ័ពជើងទឹក និងវប្បធម៌កងទ័ពជើងទឹក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា