ព័ត៌មានអន្តរជាតិ

លោកXiJinping ផ្ញើសារលិខិត ជូនលោក Kim Jong-un មេដឹកនាំកំពូលកូរ៉េខាងជើង ដើម្បីអបអរសាទរ ខួបទី៧៦ នៃថ្ងៃបុណ្យជាតិ របស់កូរ៉េខាងជើង

ថ្ងៃទី៩ខែកញ្ញា លោកXiJinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើសារលិខិត ជូនលោកKim Jong- un អគ្គលេខាធិការបក្ស ពលករកូរ៉េខាងជើង និងជាប្រធានក្រុមប្រឹក្សា កិច្ចការរដ្ឋកូរ៉េខាងជើង ដើម្បីអបអរសាទរខួបទី៧៦ នៃថ្ងៃបុណ្យជាតិ របស់កូរ៉េខាងជើង។

ថ្លែងក្នុងសារលិខិត លោកXiJinping បានលើកឡើងថា ក្នុងរយៈពេល៧៦ ឆ្នាំកន្លងមក ក្រោមការដឹកនាំ របស់បក្សពលករ កូរ៉េខាងជើង ប្រជាជនកូរ៉េខាងជើង បានសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជំរុញកិច្ចការគ្រប់វិស័យ របស់ប្រទេសជាតិ ឱ្យទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកKim Jong-unបានដឹកនាំបក្សពលករ និងប្រជាជនកូរ៉េខាងជើង អនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតី នៃសមាជបក្សពលករកូរ៉េខាងជើង លើកទី៨និងកិច្ចប្រជុំពេញ អង្គរាល់លើក ដែលទទួលបានសមិទ្ធផលមួយចំនួន ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ជឿជាក់ថា ក្រោមការដឹកនាំ របស់បក្សពលករកូរ៉េខាងជើង ដែលមានលោកKim Jong-unជាប្រមុខស្នូល ប្រជាជនកូរ៉េខាងជើង ពិតជាអាចទទួលបានជ័យជម្នះថ្មី កាន់តែធំជាបន្តបន្ទាប់ ក្នុងដំណើរការជំរុញកិច្ចការសង្គមនិយម បែបកូរ៉េខាងជើង ជាក់ជាមិនខាន ។

លោកXiJinpingបានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូត រវាងចិននិងកូរ៉េខាងជើង និងជា”ឆ្នាំមិត្តភាពចិន-កូរ៉េខាងជើង” ។ ក្នុងយុគសម័យថ្មីនិងស្ថានការណ៍ថ្មី ភាគីចិន នឹងបន្តយកចិត្តទុក ដាក់លើទំនាក់ទំនង រវាងចិន និងកូរ៉េខាងត្បូង ដោយឈរលើមុំយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ រីករាយធ្វើឱ្យស៊ីជម្រៅ នូវការប្រាស្រ័យទាក់ទង ជាយុទ្ធសាស្រ្តជាមួយភាគីកូរ៉ខាងជើង បង្កើនកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវសុខសុភមង្គលកាន់តែច្រើន ដល់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់ តែធំក្នុងការជំរុញ សន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាព ក្នុងតំបន់និងពិភពលោក ៕

To Top