បរទេស៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមិនានេះ ប្រទេសរុស្សី បានលើកឡើងថា ទណ្ឌកម្ម បន្ថែមលើប្រធានាធិបតី វេណេស៊ុយអេឡាលោក Nicolas Maduro គឺជារឿងមិនសមហេតុផល ហើយបញ្ជាក់ថាទណ្ឌកម្ម ទាំងឡាយដែលអាមេរិក បានដាក់ទៅឲ្យប្រទេសមួយនេះ ក្នុងស្ថានភាពដែល COVID-19 កំពុងវាយប្រហារខ្លាំងនោះ វានឹងក្លាយទៅជា ឧបករណ៍សម្រាប់ ប្រល័យពូជសាសន៍ ទៅវិញនោះទេ។
គួររំលឹកដែរថា កាលពីថ្ងៃព្រហស្បតិ៍ កន្លងមករដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានប្រកាសដាក់ទណ្ឌកម្ម ទៅលើមេដឹកនាំ ប្រទេសលោក Maduro និងមន្ត្រីជាន់ខ្ពស់ នៅក្បែរបុរសរូបនេះផង និងព្រមទាំងបានដាក់ ប្រកាសឲ្យរង្វាន់ សម្រាប់ការចាប់ខ្លួនលោក Maduro ទៀតផង។
ប្រទេសរុស្សី ដែលត្រូវបានគេស្គាល់ថា អ្នកស្ថិតនៅពីក្រោយ នយោបាយនិងហិរញ្ញវត្ថុ ដ៏សំខាន់ នៃប្រទេសវេណេស៊ុយអេឡា បានហៅទណ្ឌកម្មទាំងនេះថា ជារឿងមិនសមហេតុផលឡើយ និងព្រៃផ្សៃបំផុត ក្នុងពេលដែលពិភពលោក ពុងប្រយុទ្ធប្រឆាំង ទៅនឹងការផ្ទុះ នៃមេរោគកូរ៉ូណា។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ វេណេស៊ុយអេឡា បានរកឃើញថាករណី ឆ្លងចំនួន១០៧ មកហើយ ដែលរុស្សីគឺជាអ្នកបន្តឧបត្ថម្ភគាំទ្រ ដល់រដ្ឋាភិបាល នៃប្រទេសនេះ រហូតមកពាក់ព័ន្ធ នឹងសកម្មភាពប្រយុទ្ធប្រឆាំង នឹងមេរោគនេះ៕
ប្រែសម្រួល៖ស៊ុនលី