ព័ត៌មានអន្តរជាតិ

រុស្សី ព្រមានណាតូអំពីលទ្ធភាពអំពីការធ្វើសង្គ្រាម ដោយផ្ទាល់ជាមួយគ្នាជុំវិញបញ្ហាអ៊ុយក្រែន

afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការបើកភ្លើងខៀវក្នុងការអនុញ្ញាតិឱ្យទីក្រុងគៀវក្នុងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយលោកខាងលិចនឹងបង្កើតឱ្យមានការចូលរួម ដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែនដោយអង្គការណាតូជាមិនខាន។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងចាត់ទុកការវាយប្រហារណាមួយដែលកើតឡើងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដោយផ្ទាល់ ដោយពន្យល់ថា អាវុធរយៈចម្ងាយឆ្ងាយពឹងផ្អែកលើការស៊ើបការណ៍សម្ងាត់របស់លោកខាងលិច និងដំណោះស្រាយជាគោលដៅ ដែលអ៊ុយក្រែនមិនមានសមត្ថភាពនោះទេ។

ប្រេសិតពិសេសរុស្សីប្រចាំនៅអង្គការសហប្រជាជាតិលោក ​Nebenzia បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា ប្រទេសជាសមាជិកអង្គការណាតូនឹងក្លាយជាអ្នកប្រកាសសង្រ្គាមដោយបើកចំហមួយ ជាមួយនឹងរុស្ស៊ី ប្រសិនបើពួកគេអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយទាំងនោះ។

លោក Nebenzia បានពន្យល់ទៀតថា ប្រទេសរុស្ស៊ីចាត់ទុកថាវាមិនពាក់ព័ន្ធទេដែលថា អ្នកជាតិនិយមអ៊ុយក្រែននឹងបច្ចេកទេសជាអ្នកទាញគន្លឹះហើយអង្គការណាតូនឹងចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពយោធាប្រឆាំងនឹងមហាអំណាចនុយក្លេអ៊ែរ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដាក់ការរឹតត្បិតមួយចំនួនលើការប្រើប្រាស់អាវុធរបស់ពួកគេ ដូច្នេះពួកគេអាចអះអាងថាមិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះជាមួយរុស្ស៊ី ខណៈពេលដែលផ្តល់អាវុធដល់អ៊ុយក្រែនដល់ទៅ២០០ពាន់លានដុល្លារ៕

ប្រែសម្រួល៖ ស៊ុនលី

To Top