ព័ត៌មានជាតិ

ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំ កណ្តៀងរាយ លោក ម៉ឹង ពន្លក អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អាគារសាលប្រជុំស្នាក់ការគណបក្សឃុំ

ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានឃុំកណ្តៀងរាយ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិក ចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អាគារសាលប្រជុំស្នាក់ការគណបក្សឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍សា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការ​ គណបក្សខេត្តស្វាយរៀង ព្រមទាំងលោក-លោកស្រី ជាប្រធានគណៈកម្មាធិការគណបក្សស្រុក-ឃុំ និងលោក-លោកស្រី ថ្នាក់ដឹកនាំភូមិគ្រប់រូប ក្នុងឃុំកណ្តៀងរាយ។

​កម្មវិធីនេះបានចាប់ផ្តើមនៅវេលាម៉ោង ០៩:៣០នាទីព្រឹក និងបានបញ្ចប់ទៅវិញនៅវេលាម៉ោង ១១ព្រឹក។ សូមបញ្ជាក់ផងដែរថា អាគារសាលប្រជុំស្នាក់ការគណបក្សឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងនេះ​ បានធ្វើពិធីចុះបឋមសីលាកសាងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបំពាក់គ្រឿងសង្ហារឹម និងឧបករណ៍ផ្សេងៗ ដែលសរុបជាថវិកាជាង២ម៉ឺន​ដុល្លារ។

ជាកិច្ចបញ្ចប់នៃកម្មវិធីក្រុមការងារ និងគណៈអធិបតី លោកក៏បានចូលរួមពិសារអាហារសាមគ្គីថ្ងៃត្រង់ជាមួយលោក-លោកស្រី ដែលជាថ្នាក់ដឹកនាំ និងសកម្មជន ក្នុងមូលដ្ឋានសរុបចំនួន ១៧០នាក់ ប្រកបដោយភាពសប្បាយរីករាយ៕

To Top