ព័ត៌មានជាតិ

សម្តេចធិបតី ផ្ដល់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើ៣០បន្ទប់ ដល់វិទ្យាល័យហ៊ុនសែន តាខ្មៅ

ភ្នំពេញ៖ ក្នុងឱកាសឆ្មក់ ចូលពិនិត្យវិទ្យាល័យ ហ៊ុនសែនតាខ្មៅ កាលពីថ្ងៃទី១៦ កញ្ញា បន្ទាប់ពីទទួល បានសំណូមពរ ពីសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការខ្វះខាតថ្នាក់រៀន ដោយចំនួនសិស្សមានការកើនឡើង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានម្រេចផ្តល់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារៈមួយចំនួនទៀត ដល់សិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនតាខ្មៅ ។

យោងតាមបណ្តាញ សង្គមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា “រសៀលម្សិលមិញ ខ្ញុំបានឆ្លៀតចូល វិទ្យាល័យហ៊ុនសែនតាខ្មៅ បន្ទាប់ពីទទួលបានសំណូមពរ របស់ក្មួយៗ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹង ការខ្វះខាតថ្នាក់រៀន ដោយសារចំនួន សិស្សមានការកើនឡើងច្រើន ។ ម្យ៉ាងទៀតក៏ចង់ ចូលមើលវិទ្យាល័យនេះ ដែលខ្ញុំធ្វើដំណើរឆ្លង កាត់រៀងរាល់ ពេលទៅធ្វើការ រយៈពេលជាង១ឆ្នាំមកហើយ” ។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង នូវសំណូមពរ និងបានពិភក្សាគ្នា ជាមួយនឹងលោកនាយកសាលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ដល់ ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារៈមួយចំនួនទៀត សម្រាប់បម្រើដល់ការអប់រំ បណ្ដុះបណ្ដាលដល់សិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនតាខ្មៅនេះ ដែលបច្ចុប្បនមានសិស្សសរុបប្រមាណជាង ២ ៣៥១ នាក់ ដោយរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ៕

To Top