ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ផ្គត់ផ្គង់ និងដំឡើង Relay Toshiba GRL100 សម្រាប់ដាក់ដំណើរការ Function Line Differential (87L) លើ​ បណ្តាញ​តង់ស្យុង 230kV Line 571 រវាងអនុស្ថានីយអគ្គិសនីទី12 និងអនុស្ថានីយអគ្គិសនី ចំការហ្លួង (GS43) ជូននាយកដ្ឋាន បញ្ជូនអគ្គិសនី (លើកទី 2)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ និងដំឡើង Relay Toshiba GRL100 សម្រាប់ដាក់ដំណើរការ Function Line Differential (87L) លើបណ្តាញតង់ស្យុង 230kV Line 571 រវាងអនុស្ថានីយអគ្គិសនីទី12 និងអនុស្ថានីយអគ្គិសនី ចំការហ្លួង (GS43) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី (លើកទី 2) ។

អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី 17 ខែ កញ្ញា ឆ្នាំ 2024 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញ រួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ 2024 វេលាម៉ោង 11:00 នាទី ។

ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាព លទ្ធកម្មតាមអាសយដ្ឋានខាងលើ វេលាម៉ោង 15:10 នាទី ថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ 2024 ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែ មួយគត់ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណង ចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

To Top