ព័ត៌មានជាតិ

អភិបាល​ ខេត្តស្វាយរៀង សម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវមួយខ្សែមានប្រវែង​១,២០០ម៉ែត្រ​ នៅសង្កាត់ប្រាសាទ​ ក្រុងបាវិត​ ខេត្តស្វាយរៀង

ស្វាយរៀង ៖ លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជេីញ សម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវមួយ ខ្សែមានប្រវែង ១,២០០ ម៉ែត្រ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ដែលជាអំណោយ របស់លោកអភិបាល​ខេត្ត និងលោកស្រី ដែលចំណាយថវិកាអស់ចំនួន១៨,០០០ដុល្លារអាមេរិក ។

ពិធីនេះមានការចូលរួមពីលោកអភិបាលរងខេត្ត លោកលឹម សៀងហេង អភិបាលក្រុងបាវិត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងទាំ៣ ប្រភេទ ព្រមទាំងមានការចូលរួមពី មន្ត្រីរាជការក្រុង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក្រុងបាវិត ប្រជាពលរដ្ឋក្នុងសង្កាត់ប្រាសាទ សរុប ប្រមាណ ៤០០ នាក់។

ថ្លែងនៅក្នុងឱកាសនោះ លោកប៉េង ពោធិ៍សា អភិបាលខេត្តបានបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន និងលោកជំទាវភឿងសកុណា​ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះ។

លោកបន្តថា​ សមិទ្ធផលផ្លូវមួយខ្សែនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាព នៃប្រទេសជាតិ របស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីឲ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ កាន់តែប្រសេីឡេីង ​។​ ជាក់ស្តែងផ្លូវនេះ​ និងជួយសម្រួលដល់ការធ្វេីដំណេីរ របស់បងប្អូនប្រជាពលរដ្ឋ​ក្នុងដឹកជញ្ជូនទំនិញនិងកសិផលនានា ជាពិសេបងប្អូនកម្មករកម្មការនីរោងចក្រ​ និងប្រេីប្រាស់ផ្លូវនេះទៅបំពេញ​ការងារប្រចាំថ្ងៃ។

លោកបានផ្តាំផ្ញេីនូវចំណុចសំខាន់ៗមួយចំនួនទៅកាន់ពិធីនេះដូចខាងក្រោម៖
១.សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់​ នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋានដើម្បីអនាគតកូនចៅយើង ។
២.សូមបងប្អូន បន្តរួមគ្នា ការពារឲ្យបាន នូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាត នូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ ។
៣.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលផ្លូវមួយខ្សែនេះ​ឲ្យបាន​ល្អ​ ការដឹកជញ្ជូនកុំដឹកលេីសទម្ងន់ជាដេីម ។
៤.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវ បន្ត យកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ការងារបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ និងការពារ សន្តិ សុខ សុ វត្ថិភាព ឲ្យ បាន ល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានចែកជូនប្រជាពលរដ្ឋ នូវក្រមាម្នាក់មួយ និងថវិកាមួយម៉ឺនរៀលផងដែរ៕

To Top