ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបោះឆ្នោត ដើម្បីធ្វើការផ្លាស់ប្តូរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅធ្វើជារដ្ឋមន្ត្រី ក្រសួងអធិការកិច្ច និងរដ្ឋមន្ត្រីក្រសួងអធិការកិច្ច មកធ្វើជារដ្ឋមន្ត្រីក្រសួង ទេសចរណ៍វិញ ដោយសំឡេងគាំទ្រ ទាំងស្រុង នៃចំនួនសមាជិកសភា ដែលចូលរួមចំនួន១០៦ លើ១០៦សំឡេង ។
ការបោះឆ្នោត បានផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួល សមាសភាព រាជរដ្ឋាភិបាល គឺ លោក ហួត ហាក់ មកធ្វើជា រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងលោក សុខ សូកេន ប្តូរមកជារដ្ឋ មន្ត្រីក្រសួងអធិការកិច្ចវិញ ធ្វើឡើងក្នុងកិច្ចប្រជុំវិសាមញ្ញ រដ្ឋសភានាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ក្រោមធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា ព្រមទាំង មានការចូលរួមពីសមា ជិកសមាជីការដ្ឋសភាចំនួន១០៦រូប ។ កិច្ចប្រជុំនេះដែរ ក៏មានវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមផងដែរ ៕