ព័ត៌មានអន្តរជាតិ

ពន្ធគយ របស់សហភាពអឺរ៉ុប លើរថយន្ត EV របស់ចិន កំពុងបង្កើនការព្រួយបារម្ភ អំពីសង្គ្រាមពាណិជ្ជកម្ម

Xinhua
" "

បរទេស៖ សហភាពអឺរ៉ុប បានព្រងើយកន្តើយ ចំពោះសំណើថ្មី ពីក្រុមហ៊ុនផលិតរថយន្តចិន ដែលមានគោលបំណង ដោះស្រាយជម្លោះ លើរថយន្ត EVs របស់ចិននៅក្នុងទីផ្សារអ៊ឺរ៉ុប ដោយធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង តាមរយៈការសន្ទនា ។

ការសម្រេចចិត្តដាក់ពន្ធ លើរថយន្ត EV ដែលផលិតនៅប្រទេស ចិន បើទោះបីជាមានការផ្តល់ ជូនជាច្រើនពីក្រុមហ៊ុនផលិត របស់ចិនក៏ដោយ បានបង្កឱ្យមានការផ្ទុះឡើង នូវរលកថ្មីនៅក្នុងប្លុកនេះ។

" "

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ច ទៅកាន់ប្រទេសចិន នាពេលថ្មីៗនេះបានសម្តែងការ ប្រឆាំងរបស់លោក ចំពោះការដំឡើង ពន្ធរបស់សហភាពអឺរ៉ុប លើរថយន្ត EV របស់ចិន ដោយជំរុញឱ្យអឺរ៉ុប ពិចារណាឡើងវិញ និងស្វែងរកការ សម្របសម្រួល ជាមួយប្រទេសចិន ដើម្បីជៀសវាងសង្គ្រាម ពាណិជ្ជកម្ម។  ការព្រួយបារម្ភ របស់លោកត្រូវបានបន្ទរ ដោយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលបានរិះគន់ផែនការ ពន្ធនេះផងដែរ ។

" "

កាលពីខែឧសភា នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានព្រមានប្រឆាំងនឹងការយកពន្ធលើរថយន្ត EV របស់ចិន ដោយថា “សង្រ្គាមពាណិជ្ជកម្ម កាន់តែទូលំទូលាយ ដែលយើងរារាំង ផលិតផលគ្នាទៅវិញ ទៅមកមិនមែនជាមធ្យោបាយ សម្រាប់ប្រទេសឧស្សាហកម្ម ដូចជាអាល្លឺម៉ង់ និងស៊ុយអែតនោះទេ”។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានពណ៌នាការយកពន្ធនេះថា ជាការដាក់ទណ្ឌកម្មដ៏ឃោរឃៅ ប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តចិន ហើយបានអំពាវនាវ ឱ្យមានការប្រកួតប្រជែងបើកចំហ។

សំឡេង​មិន​ពេញ​ចិត្ត​ទាំង​នេះ​បង្ហាញ​ថា ការ​សម្រេច​ដាក់​ពន្ធ​លើ​រថយន្ត EV របស់​ចិន​ខ្វះ​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ក្នុង​ចំណោម​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​អស់ ។ 

អ្នកវិភាគនយោបាយក្រូអាត លោក Mladen Plese បានលើកឡើងថា “មនុស្សជាច្រើនជឿថា នេះគឺជាជំហានឆ្ពោះ ទៅរកសង្រ្គាមពាណិជ្ជកម្ម រវាងអឺរ៉ុប និងចិន ដែលចុងក្រោយនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top