យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាអ្នកចាំទីជម្រើសទី១ របស់ក្លឹប Barcelona កីឡាករអាល្លឺម៉ង់ Marc Andre ter Stegen អាចប្រឈមមុខ ទៅនឹងការខកខានបង្ហាញខ្លួន ពេញមួយរដូវកាលនេះ ដោយសាររបួសដ៏ធ្ងន់ធ្ងរ មួយយប់មិញ។
Barcelona បានទទួលជ័យជំនះលើក្រុម Villareal ក្នុងលទ្ធផល៥ទល់នឹង១ ប៉ុន្តែសំណាងមិនល្អអ្នកចាំទីរូបនេះ បានទទួលរងរបួសនៅតង់ទី១ ហើយត្រូវបានប្តូរចេញ ពីទីលានដោយមាន ការសែងចេញផងដែរ។
អ្នកចាំទីវ័យ៣២ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា នឹងអាចត្រូវសម្រាកព្យាបាល រយៈពេលវែង ប៉ុន្តែយ៉ាងណានឹងរងចាំមើល ការពិនិត្យស្ថានភាពរបួសជាមុនសិន។
បច្ចុប្បន្ន Barcelona ឈរនៅកំពូលតារាងមាន ១៨ពិន្ទុពេញក្នុងដៃ មិនទាន់ស្គាល់ពាក្យថាចាញ់ នៅឡើយទេ តាមពីក្រោយដោយ Real Madrid ដែលមាន១៤ពិន្ទុនិងលេខរៀងទី៣ AT Club មាន១៣ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី