ព័ត៌មានអន្តរជាតិ

Update ៖ ព្យុះភ្លៀងវាយប្រហារ មកលើខេត្ត Ishikawa របស់ប្រទេសជប៉ុន សេចក្តីរាយការណ៍ថា បណ្តាលឲ្យស្លាប់មនុស្សចំនួន៦នាក់ ខណៈមនុស្ស១០នាក់ មិនទាន់ដឹង ច្បាស់ពីសុវត្ថិភាព

kyodo

តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ភ្លៀងបានធ្លាក់ចុះ ដែលមិនធ្លាប់កើតមានពីមុនមក នោះ គឺបានបណ្តាលឲ្យមនុស្សចំនួន ៦នាក់បានស្លាប់នៅក្នុងខេត្ត Ishikawa របស់ប្រទេសជប៉ុន ហើយ ១០នាក់ទៀតមិនទាន់បានរាប់បញ្ចូលនោះទេ ។
យោងតាមការផ្សាយ សាធារណៈកាសែត NHK ដោយបានដកស្រង់ព័ត៌មានពីប៉ូលិសក្នុងតំបន់ថា មានមនុស្ស២នាក់ ដោយម្នាក់នៅទីក្រុង Noto Town និងម្នាក់ទៀតនៅទីក្រុង Suzu ត្រូវបានទឹកហូរគួចនាំយកទៅក្នុងទន្លេ ហើយកនៅតែមិនដឹងច្បាស់ថា ពួកគេអណ្តែតដល់ណានោះឡើយ។

របាយការណ៍បានឲ្យដឹងទៀតថា មានមនុស្សចំនួន ៨នាក់ផ្សេងទៀត ដែលសុវត្ថិភាពរបស់ពួកគេមិន ត្រូវបានគេបញ្ជាក់ដែលធ្វើឱ្យចំនួនមនុស្ស ដែលគ្មានតួលេខច្បាស់លាស់ គឺបានកើនដល់១០នាក់ហើយ ។

កាលពីព្រឹកថ្ងៃអាទិត្យ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានបន្ទាបការព្រមានបន្ទាន់អំពីភ្លៀងធ្លាក់ខ្លាំងរបស់ខ្លួនសម្រាប់ផ្នែកខ្លះនៃខេត្ត Ishikawa ដោយប្រែទៅជាការព្រមានថ្មីមួយ ប៉ុន្តែអាជ្ញាធរបានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលអាចកើតមានគ្រប់ពេល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top