ព័ត៌មានអន្តរជាតិ

ឈប់យល់ច្រឡំទៀត, អង្គការសុខភាពពិភពលោកថា ការសេពសុរា នឹងមិនការពារអ្នក ពីវីរុសកូរ៉ូណា បានឡើយ

បរទេស៖ មានជំនឿជាច្រើនទាក់ទង នឹងមេរោគឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩។ ជំនឿមួយក្នុងចំនោមជំនឿទាំងនោះ គឺថា ការផឹកស្រាអាចសម្លាប់វីរុសដែលមានគ្រោះថ្នាក់នេះបាន ប៉ុន្តែ អង្គការសុខភាពពិភពលោក បានចេញមុខរារាំងជំនឿមិនត្រឹមត្រូវនេះ។ 

យោងតាមវែបសាយ NDTV ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សគ្រប់គ្នាហាក់ដូចជាកំពុងស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោ ដែលជាលទ្ធផលនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅប្រទេសឥណ្ឌា ហើយមកដល់ស្ថានការណ៍នេះ មនុស្សកំពុងជឿជាក់លើអ្វីទាំងអស់ និងអ្វីគ្រប់យ៉ាងដែលពួកគេកំពុងឆ្លងកាត់ នៅលើប្រព័ន្ធអ៊ីនធឺណិត។ ក្នុងចំណោមព័ត៌មានជាច្រើនមានព័ត៌មានមួយដែលស្នើសុំឱ្យមនុស្សផឹកសុរា ដើម្បីមានសុវត្ថិភាព និងសម្លាប់វីរុសកាចសាហាវនេះបាន ប៉ុន្តែយោងទៅតាមអង្គការសុខភាពពិភពលោក (WHO) គឺមិនពិតទេ។ WHO និយាយថា “ គ្មានការបាញ់ថ្នាំអាល់កុល ឬក្លរីនពាសពេញរាងកាយរបស់អ្នក នឹងមិនសម្លាប់មេរោគ ដែលបានជ្រាបចូលក្នុងខ្លួនអ្នករួចទៅហើយនោះ បានទេ” ។

យោងតាមទីភ្នាក់ងារសុខភាពពិភពលោក ការបាញ់ថ្នាំសារធាតុទាំងនេះអាចបង្កគ្រោះថ្នាក់ដល់សម្លៀកបំពាក់ឬភ្នែកនិងមាត់ ទៅវិញនោះទេ។

WHO បាននិយាយថា “ត្រូវដឹងថាទាំងជាតិអាល់កុល និងក្លរីន អាចមានប្រយោជន៍ក្នុងការលាងចានផ្ទៃខាងក្រៅ ប៉ុន្តែវាចាំបាច់ត្រូវប្រើតាមអនុសាសន៍សមស្រប” ។

យោងតាមអង្គការបានឱ្យដឹងថា វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនអ្នកពីមេរោគឆ្លងថ្មី គឺតាមរយៈការសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយជូតដៃដែលមានជាតិអាល់កុល ឬលាងសម្អាត ជាមួយសាប៊ូនិងទឹក។

អង្គការសុខភាពពិភពលោកក៏បានបង្ហាញផងដែរថា ចំណែកការងូតទឹកក្តៅមិនការពារការឆ្លងវីរុសថ្មីទេហើយមិនអាចឆ្លងតាមរយៈទំនិញដែលផលិតនៅក្នុងប្រទេសចិន ឬប្រទេសណាមួយដែលមានករណីឆ្លងមេរោគកូវីដ១៩នេះដែរ៕ប្រែសម្រួលៈ ណៃ តុលា

https://www.ndtv.com/health/drinking-alcohol-will-not-protect-you-from-covid-19-coronavirus-who-2192137
To Top