ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន សម្តែងការអបអរសាទរ និងការសួរសុខទុក្ខដ៏ស្មោះ ចំពោះកសិករនិងបុគ្គលិក បម្រើការផ្នែក “កសិកម្ម ជនបទនិងកសិករ” នៅទូទាំងប្រទេសចិន ក្នុងឱកាសទិវាប្រមូល ផលរបស់កសិករ

ក្នុងឱកាសពេលទិវាប្រមូលផល របស់កសិករចិនលើកទី ៧ ជិតឈានចូលមកដល់ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីសម្តែងការអបអរ សាទរ និងការសួរសុខទុក្ខដ៏ស្មោះ ចំពោះកសិករនិង បុគ្គលិកបម្រើការផ្នែក “កសិកម្ម ជនបទនិងកសិករ” នៅទូទាំងប្រទេសចិន ក្នុងឱកាសទិវាប្រមូល ផលរបស់កសិករ ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ដើម្បីជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន យើងចាំបាច់ត្រូវតែពង្រឹងមូលដ្ឋានកសិកម្មដោយមិនឈប់ឈរ និងជំរុញការស្តារអភិវឌ្ឍន៍ ជនបទដោយគ្រប់ជ្រុងជ្រោយ។ គណៈកម្មការបក្ស និង រដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តឱ្យបានស៊ីជម្រៅនូវសេចក្តីសម្រេច និងការងារចាត់ចែង របស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពី “កសិកម្ម ជនបទ និងកសិករ” សិក្សា និងអនុវត្តបទពិសោធដ៏ជោគជ័យ ធានាយ៉ាងពិតប្រាកដ នូវការផ្គត់ផ្គង់ស្បៀង អាហារ និងផលិតផល កសិកម្មសំខាន់ៗ ប្រកបដោយស្ថិរភាព និងសុវត្ថិភាព បន្តពង្រឹងនិងពង្រីក សមិទ្ធផល នៃការកាត់បន្ថយ ភាពក្រីក្រ និង ខ្នះខ្នែងស្វែង រកគ្រប់មធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាពកសិកម្ម និងប្រាក់ចំណូលរបស់កសិករ ព្រមទាំងបំពេញបន្ថែមកម្លាំង រស់រវើកដល់ តំបន់ជនបទ ដើម្បីធ្វើឱ្យកសិករទទួលបានអត្ថប្រយោជន៍ ជាក់ស្តែង ។ លោករំពឹងថា កសិករនិងគ្រប់មជ្ឈដ្ឋានក្នុងសង្គម នឹងចាត់វិធានការយ៉ាងសកម្ម ដើម្បីប្រែក្លាយផែនការ ដ៏ល្អប្រសើរ នៃការស្តារអភិវឌ្ឍន៍ ជនបទទៅជាការពិត និងតាំងមូលដ្ឋានគ្រឹះ សម្រាប់ការធ្វើទំនើបកម្មកសិកម្ម និងជនបទ ក៏ដូចជាការកសាងប្រទេស ខ្លាំងខាងកសិកម្មផងដែរ៕

To Top