ព័ត៌មានជាតិ

កម្ពុជា-ឡេតូនី ផ្លាស់ប្តូរទស្សនៈ ពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសក្តានុពល

រូបភាព៖ ក្រសួងការបរទេសខ្មែរ

ភ្នំពេញ៖ កម្ពុជា-ឡេតូនី ផ្លាស់ប្តូរទស្សនៈ ពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសក្តានុពល ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ ។

ការផ្លាស់ប្ដូរទស្សនៈនេះធ្វើឡើង នាថ្ងៃទី២៤ ខែកញ្ញា ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោកស្រី Baiba Braže រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឡេតូនី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក។

ក្នុងជំនួបនោះដែររដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។

លោកស្រី Baiba Braže បានថ្លែងអំណរគុណ ចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដើម្បីរៀបចំជំនួបទ្វេភាគីនេះ ហើយលោកស្រីនឹងបន្តជំរុញកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ៕

To Top