ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកសំរោងទង បង្ក្រាប់បទល្មើសគ្រឿងញៀន ៣ទីតាំងផ្សេងគ្នា ឃាត់ជនសង្ស័យ៤នាក់

កំពង់ស្ពឺ​ ៖ កម្លាំងនគរបាលស្រុកសំរោងទង បង្ក្រាប់ជនសង្ស័យ៤នាក់ ៣ទីតាំងផ្សេងគ្នា រកឃើញម្សៅក្រាមពណ៌ សរសង្ស័យ ជាគ្រឿងញៀនចំនួន១៣កញ្ចប់ កាលពីថ្ងៃទី២៥ខែ កញ្ញា ឆ្នាំ២០២៤។

លោក វរ:សេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកដោយមានការសម្របសម្រួល ដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត ។

ការបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៣ករណី៤ទីតាំងឃាត់មុខសញ្ញា៤នាក់រួមមាន ១-ឈ្មោះ សុង វី ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិ ព្រៃរំដួល ឃុំ សែនដី ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។ ឃាត់ខ្លួនត្រង់ចំណុចនៅភូមិ សំរោង ឃុំ ត្រពាំងគង ស្រុកសំរោងទង ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ៣ កញ្ចប់ (មធ្យម ២កញ្ចប់) ទូរស័ព្ទដៃ ១ គ្រឿង។
 ២-ឈ្មោះ សេង សំរិទ្ធ ប្រុស២២ឆ្នាំនៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន. ឃាត់ចំណុចភូមិព្រីងឃុំរលាំងចក ស្រុកសំរោងទង ដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សសង្ស័យគ្រឿងញៀន២កញ្ចប់តូចទូរសព្ឌ័១គ្រឿងម៉ូតូ១គ្រឿង ៣-ឈ្មោះ ធន គឹមហួត ប្រុស២៥ឆ្នាំនៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន.ឃាត់នៅភូមិអំពែភ្នំ ដកហូតវត្ថុតាង
  -ម្សៅក្រាមពណ៌ស សង្សុយ័គ្រឿងញៀន៦កញ្ចប់មធ្យម១កញ្ចប់ ទូរសព្ឌ័ដៃ១គ្រឿង ។
លោកបានបន្តទៀតថានិង ៤-ឈ្មោះ សុខ រ៉ាវី ប្រុស៣៣ឆ្នាំ នៅភូមិបង្កើយឃុំសំបូរ ស្រុកសំរោងទង ឃាត់ចំណុចព្រៃខាងលិច ភូមិក្រាំងលាវឃុំសំបូរដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្សយ័គ្រឿងញៀន ២កញ្ចប់មធ្យម១កញ្ចប់ ទូរសព្ឌ័ដៃ១គ្រឿង ម៉ូតូ១គ្រឿង ។

សរុបឃាត់មុខសញ្ញា ៤នាក់គ្រឿងញៀន១៣កញ្ចប់មធ្យម៤កញ្ចប់ ទូរសព្ឌ័៤គ្រឿង ម៉ូតូ១គ្រឿងសម្ភារៈប្រើសមួយចំនួនហើយ ករណីខាងលើ ជំនាញកំពុងធ្វើការសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
ដោយ៖សុខសុភ័ណ្ឌ រូបថតអធិការ

To Top