ព័ត៌មានអន្តរជាតិ

រុស្សីធ្វើការបង្ហាញ លក្ខខណ្ឌដ៏សំខាន់មួយ ក្នុងការចូលរួម ក្រុមប្រទេស BRICS

Sputnik

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា បេក្ខភាពដែលបានដាក់ពាក្យ ចូលរួមក្រុមប្រទេស BRICS មិនអាចចូលរួមក្នុង ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរដ្ឋសមាជិកណាមួយ នៃប្លុកសេដ្ឋកិច្ចជាដាច់ខាត គឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត មួយក្នុងចំណោមលក្ខខណ្ឌ ជាច្រើននានា ។

ក្រុមដែលបានចាប់ផ្តើម ជាសមាគមនេះឡើង នោះរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ចាប់តាំងពីពេលនោះ មកបានពង្រីក ដល់ប្រទេសសមាជិកចំនួន៩ ហើយត្រូវបានគេរំពឹងថា នឹងពិភាក្សា អំពីការពង្រីកបន្ថែមទៀត នៅក្នុងកិច្ចប្រជុំកំពូល របស់ខ្លួននៅទីក្រុង Kazan ប្រទេសរុស្ស៊ីនៅចុងខែនេះ។

លោក Ryabkov បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយថា ៖ ប្រទេសទាំងនោះត្រូវតែបន្តគោល នយោបាយអធិបតេយ្យភាព មានតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ និងតំបន់ កសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងមិត្តភាពជាមួយ បណ្តាប្រទេស BRICS និងមិនចូលរួមក្នុង ការដាក់ទណ្ឌកម្មខុសច្បាប់ ប្រឆាំងនឹងសមាជិក នៃសមាគមឡើយ។

កន្លងមកនិងមកទល់បច្ចុប្បន្នរដ្ឋាភិបាលទីក្រុងមូស្គូ តែងតែចាត់ទុកថាទណ្ឌកម្ម ដែលដាក់ដោយអាមេរិក និងសម្ព័ន្ធមិត្តជុំវិញ ជម្លោះអ៊ុយក្រែន ជារឿងខុសច្បាប់ និងមិនត្រឹមត្រូវនោះឡើយ។

គួរឲ្យដឹងដែរថាប្រទេសរុស្សី នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់សមាគមនៅទីក្រុង Kazan នៅចុងខែនេះ ក្នុងនាមជាអ្នកកាន់តំណែង បច្ចុប្បន្ននៃប្រធានក្រុមនេះហើយ ក្នុងចំណោមប្រទេស ដែលកំពុងស្វែងរកសមាជិក ភាពនោះមានដូចជា អាល់ហ្សេរី បង់ក្លាដែស បារ៉ែន បេឡារុស បូលីវី គុយបា ហុងឌូរ៉ាស ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន គុយវ៉ែត ម៉ារ៉ុក នីហ្សេរីយ៉ា ប៉ាឡេស្ទីន សេណេហ្គាល់ ថៃ វេណេហ្ស៊ុយអេឡា និងវៀតណាមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top