ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើត គណៈកម្មការរៀបចំ ដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរក្រោម ដោយមាន សម្ដេច ម៉ែន សំអន ជាប្រធានគណៈកម្មការ។
សូមបញ្ជាក់ថា គណៈកម្មការនេះ មានភារកិច្ច ដូចជា ៖ ដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា, ពិនិត្យ និងលើកសំណើដោះស្រាយបញ្ហានានា ទាក់ទងនឹងការរៀប ចំអង្គកឋិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ, ធ្វើលិខិតអញ្ជើញ និងរៀបចំទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំ និងភ្ញៀវដែលអញ្ជើញចូលរួម, លើកគម្រោង និងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា, អនុវត្តភារកិច្ចផ្សេងទៀត តាមការចាំបាច់ សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន៕